Connect with us

ព័ត៌មានជាតិ

មេដឹកនាំក្រុមហ៊ុន ៧១រូបទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025”

បានផុស

នៅ

ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន និង​ប្រធាន​ផ្នែក​ក្នុង​ក្រុមហ៊ុនដែលមានស្នាដៃសរុបចំនួន៧១រូប ត្រូវ​បាន​លោកម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ប្រគល់​ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​ប្រព្រឹត្តទៅនៅសណ្ឋាគារ HYATT REGENCY PHNOM PENH នារាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយវត្តមានរបស់​លោក ឌុច ដារិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់​លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក Anthony Galliano (អាន់តូនី ហ្កាល់លានណូ) ប្រធានក្រុមប្រឹក្សាកិត្តិយសនៃក្លិប Global Entrepreneur 1% ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់អគ្គនាយកក្រុមហ៊ុន ម្ចាស់អាជីវកម្ម ប្រធានផ្នែកក្នុងក្រុមហ៊ុនមកពីប្រទេសចំនួន២១ និង​អ្នកចូលរួមជាកិត្តិយសដទៃទៀតសរុបប្រមាណ​២៧១រូប។

ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា​បើក​កម្មវិធីខាងលើនេះលោក​អនុរដ្ឋលេខាធិការ ម៉ុល វិបុល បានកោតសរសើរ​ចំពោះម្ចាស់​ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ទាំង៧១រូប ដែលត្រូវបានវាយតម្លៃ ដាក់ពិន្ទុដោយសុក្រឹតជាទីបំផុតពីថ្នាក់ដឹកនាំរបស់ ASIA PRESTIGE CEO EXCELLENCE AWARD។

លោក​អនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីបេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានរំលេចនូវការគោរពដឹងគុណ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា ជារដ្ឋបុរស និងជាមគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងជាអ្នកនាំឱកាសសម្រាប់ម្ចាស់ពានរង្វាន់ទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះអាចប្រកបអាជីវកម្មដោយគ្មានការភិតភ័យ។

លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា ផ្អែក​លើ​មូលដ្ឋានបទពិសោធន៍​និងសមិទ្ធផលរយៈពេល ២៧ឆ្នាំកន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏មុតស្រួចនិងស៊ីជម្រៅរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ ដោយវាយតម្លៃប្រមើលសម្រាប់២៥ឆ្នាំទៅមុខ និងសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដោយប្តេជ្ញាចិត្តខ្ពស់ឥតរាថយក្នុងដំណើរឆ្ពោះទៅមុខកាន់តែស្វាហាប់ ប្រកបដោយសុទិដ្ឋិនិយម ភាពជឿជាក់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចសម្រាប់ដំណាក់កាលបន្ទាប់ និងជំរុញអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ សំដៅបន្តដឹកនាំកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនបន្ថែមទៀតលើគ្រប់វិស័យ និងនាំឱ្យសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។

ទន្ទឹមនេះដែរ លោក​អនុរដ្ឋលេខាធិការក៏បាន បញ្ជាក់អំពីគោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាក់ទងនឹងការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន និងការបន្តកសាង ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលជាយន្តការមិនអាចខ្វះបាន ប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

គួរបញ្ជាក់ដែរថា ចំពោះការទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” នេះ ម្ចាស់ជ័យលាភីនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ មានចក្ខុវិស័យវែងឆ្ងាយ និងមានសមត្ថភាពក្នុងការដឹកនាំក្រុមហ៊ុន សហគ្រាសរបស់ខ្លួនឱ្យមានភាពរីកចម្រើន និងមានភាពសុខដុមរមនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ទឹកទន្លេមេគង្គ​កំពង់ចាម បានហក់ឡើងជន់លិចស្ពានឬស្សីកោះប៉ែន

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការចរចាពន្ធគយបដិការជាមួយអាម៉េរិក​ជុំទី២នៅសប្តាហ៍ក្រោយ

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

អតីតម្ចាស់មកុដ Miss Universe 2005 ត្រៀមមកកម្ពុជា ដើម្បីបង្ហាត់បេក្ខភាព MUC 2025 ទាំង២០រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ាន​ ​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស និង​ ចិន បើក​កិច្ចប្រជុំកំពូលដ៏សំខាន់​​ ចំពេល​​សង្គ្រាមពន្ធ​គយ​ជាមួយអាមេរិក​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនពីរកន្លែងឃាត់ខ្លួនជនជាតិ​វៀតណាម​៨នាក់ និងថ្នាំញៀនជាង៥៦គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម