ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ជំរុញមន្ត្រីមូលដ្ឋានឃុំដំរីផុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា
“សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ”។
លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជីវភាពប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយពលរដ្ឋក្រីក្រជួបការលំបាក ខ្វះខាត និងពិការភាព ចំនួន ៣ គ្រួសារ ក្នុងឃុំដំរីផុង ស្រុកឆ្លូង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។


លោកបានជំរុញណែនាំបន្ថែមដល់មន្ត្រីមូលដ្ឋានឃុំដំរីផុង ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងទាន់ពេលវេលា។
បន្ថែមពីលើនោះ លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋានភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសរួមគ្នាទប់ស្កាត់លុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗឱ្យទៅសិក្សារៀនសូត្រឱ្យបានជ្រះជ្រៅ។


ជាមួយគ្នានោះ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានយកសម្ភារៈនិងថវិកាប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ ,មី១កេស ,ត្រីខ ១យួរ ,ទឹកសុីអុីវ ១យួរ ,សារុង២ ,ក្រម៉ា១ និងថវិកា១០០.០០០រៀល និងមេភូមិ អនុភូមិ សមាជិកភូមិ ៥នាក់ ក្នុងម្នាក់ទទួលបាន ក្រម៉ា១,សារុង១ និងថវិកា១០.០០០រៀល សរុបចំណាយថវិកាអស់២.៣៥០.០០០រៀលផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
Forwarded from
kratie thinreporter
15:29
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


