ព័ត៌មានអន្ដរជាតិ
ឆេះទូកទេសចរណ៍ ក្នុងទីក្រុងបាងកក បង្កការភ្ញាក់ផ្អើល
នៅព្រឹកព្រលឹមថ្ងៃទី ២៩ខែឧសភា ទូកទេសចរណ៍មួយគ្រឿង បានចូលចតនៅជិតសណ្ឋាគារ Anantara Riverside នៅលើផ្លូវ Charoen Nakhon ក្នុងខណ្ឌ Thonburi ទីក្រុងបាងកក បានឆាបឆេះដោយភ្លើងយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីព្រឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវនៅសណ្ឋាគារនៅក្បែរនោះ។
ក្រុមជួយសង្គ្រោះបន្ទាន់មកពីស្ថានីយ៍ពន្លត់អគ្គីភ័យ Talat Phlu និងអង្គភាពសង្គ្រោះរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្រុងបាងកក ត្រូវបានបញ្ជូនភ្លាមៗទៅកន្លែងកើតហេតុ។ ពួកគេបានធ្វើសកម្មភាពពន្លត់បានភ្លាមៗ និងបានការពារកុំឲ្យរាលដាលដល់សំណង់ក្បែរនោះ។
រហូតមកដល់ពេលនេះ មិនទាន់មានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្វីទេ ហើយមូលហេតុនៃការឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ អាជ្ញាធរកំពុងជំរុញប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់នោះឲ្យមានការប្រុងប្រយ័ត្ន៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២១ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី