ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជាង ១ ដុល្លារ ក្រោយតុលាការអាមេរិកហាមឃាត់ពន្ធ ត្រាំ
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ១ ដុល្លារ សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍ ក្រោយតុលាការសហរដ្ឋអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ បានប្រកាសសម្រេចហាមឃាត់ការអនុវត្តពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈទីផ្សារនៅតែសម្លឹងមើលលើលទ្ធភាពនៃទណ្ឌកម្មអាមេរិកលើប្រេងឆៅរុស្ស៊ី និងការបង្កើនផលិតកម្មរបស់ OPEC+។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,១៣ ដុល្លារ ឬ ១,៧៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,០៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៣ រសៀល (ម៉ោងនៅក្រុងហុងកុង)។ ចំណែកឯប្រេងអាមេរិក WTI បានកើនឡើង ១,១២ ដុល្លារ ឬ ១,៨១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦២,៩៦ ដុល្លារ/បារ៉ែល។
កំណើននេះ កើតឡើងក្រោយតុលាការសហរដ្ឋអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃពុធ បានសម្រេចហាមឃាត់ការដំឡើងពន្ធគយលើប្រទេសដទៃរបស់លោក ត្រាំ ដោយលើកឡើងថា ប្រធានាធិបតីរូបនេះធ្វើហួសអំណាចរបស់ខ្លួន។ យ៉ាងណាមិញ សេចក្ដីសម្រេចដដែល មិនរាប់បញ្ចូលលើពន្ធលើទំនិញជាក់លាក់ ដែលលោក ត្រាំ ដាក់លើរថយន្ត ដែកថែប និងអាលុយមីញ៉ូម នោះទេ។

ការសម្រេចបែបនេះ អាចកាត់បន្ថយហានិភ័យសម្រាប់សេដ្ឋកិច្ចសកល ប៉ុន្តែវាអាចបណ្ដោះអាសន្ន ដោយសារតែរដ្ឋបាល ត្រាំ ប្ដឹងទៅឧទ្ធរណ៍ដើម្បីជំទាស់។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ វិនិយោគិនក៏កំពុងរងចាំមើលពីលទ្ធភាពដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើប្រេងឆៅរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលអាចធ្វើឱ្យតម្លៃប្រេងកើនឡើង។ ប៉ុន្តែការណ៍នេះ ប្រទាញប្រទង់គ្នា ជុំវិញលទ្ធភាពដែលថា អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) អាចបង្កើនផលិតកម្ម ដែលអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះមកវិញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


