ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ
រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ សាធារណជនឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ។ នេះបើតាមលិខិតអំពាវនាវរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈលិខិតនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងកិច្ចការពារជាតិមាតុភូមិ និងក្នុងនាមជាអ្នកសមរភូមិក្រោយ ជួយឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ សិប្បករ វិនិយោគិន សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឱ្យចូលរួមគាំទ្រដល់កង ទ័ពជួរមុខទាំងស្មារតី និងឧបត្ថម្ភជាថវិកា ជាសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិរបស់កម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ សិប្បករ វិនិយោគិន សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មេត្តាជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងជឿជាក់លើការដោះ ស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ