ព័ត៌មានជាតិ
គម្រោងសហគ្រិនស្ត្រីដែលផ្តួចផ្តើមដោយអាមេរិក ផ្តល់ឱកាសស្រ្តីកម្ពុជាពង្រីកអាជីវកម្ម
គម្រោងសហគ្រិនស្ត្រី ដែលមានឈ្មោះជាអង់គ្លេសថា Academy of Women Entrepreneur (AWE) គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបំណងផ្តល់អំណាចដល់ស្ត្រីដោយផ្តល់ជាមធ្យោបាយ និងធនធានចាំបាច់ សម្រាប់ចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះ រួមមានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងអាជីវកម្ម ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ ព្រមទាំងឱកាសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ តាមរយៈគម្រោងសហគ្រិនស្ត្រី បានរៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមទីមួយ ដល់ស្ត្រីជាម្ចាស់អាជីវកម្មចំនួន ៣០ នាក់ ដែលម្ចាស់អាជីវកម្មដ៏ក្លាហានទាំងនេះ បានទទួលការបណ្តុះបណ្តាល និងការគាំទ្រផ្នែកមូលនិធិ ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច តាំងពីកម្មវិធីនេះចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ ២០២៤។
ពិធីបិទបញ្ចប់វគ្គនេះ រៀបចំឡើងនៅទីតាំង Factory Phnom Penh ដើម្បីចូលរួមអបអរដល់អាជីវកម្មជាច្រើន រាប់តាំងពីសេវាផ្នែកបដិសណ្ឋារកិច្ច ដល់ផលិតកម្មស្បៀងអាហារ និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។ អ្នកចូលរួម បានបង្ហាញពីរបៀបដែលពួកគេបានបង្កើតអតិថិជនថ្មី បង្កើតផែនការអាជីវកម្មប្រកបដោយចីរភាព និងកែលម្អផលិតផលរបស់ពួកគេ។ សហគ្រិនទាំងនោះ ដែលមកពីភ្នំពេញ និងសៀមរាប បានចូលរួមប្រកួតបង្ហាញលើគំនិតអាជីវកម្ម ហើយមានបីនាក់ទទួលបានមូលនិធិដើម្បីពង្រីកអាជីវកម្មរបស់ពួកគេថែមទៀត។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រីភារធារី Bridgette Walker នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយថ្នាក់ដឹកនាំស្រ្តីទាំងពីរ បានប្រគល់ពានរង្វាន់ ចំពោះការបង្ហាញគំនិតអាជីវកម្មដែលធ្វើឱ្យគេមានការចាប់អារម្មណ៍បំផុត។

លោកស្រីភារធារី Walker បានមានប្រសាសន៍ថា គម្រោង AWE បានបង្ហាញពីស្មារតីនវានុវត្តន៍ និងសហគ្រិនភាពបែបអាមេរិក។ តាមរយៈការបង្ហាញពីគុណតម្លៃទាំងនេះ និងតាមរយៈការផ្តល់អំណាចដល់សហគ្រិនស្រ្តីនៅជុំវិញពិភពលោក កម្មវិធី AWE នេះ ជួយបង្កើនភាពជាដៃគូសាកលរឹងមាំ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាព។ លោកស្រីបន្តថា៖«នៅពេលដែលស្ត្រីទទួលបានជោគជ័យ សហគមន៍នឹងរីកចម្រើន ហើយវានឹងធ្វើឱ្យសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងពិភពលោក មានសុវត្ថិភាព ភាពរឹងមាំ និងវិបុលភាពច្រើនជាងមុន»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


