Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដែលធ្វើឱ្យ​អត្រាតម្លៃប្រចាំសប្ដាហ៍កើនឡើង ដោយសារតែ​របាយការណ៍បែបសុទិដ្ឋិនិយមអំពីការងារនៅសហរដ្ឋអាមេរិក​ និងការបន្តនៃកិច្ចចរចាពន្ធអាមេរិក-ចិន​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានបញ្ចប់ការជួញដូរនៅតម្លៃ ៦៦,៤៧ ដុល្លារ/បារ៉ែល កើនឡើង ១,១៣ ដុល្លារ ឬ ១,៧៣ ភាគរយ ខណៈប្រេងអាមេរិក​ ម៉ាក West Texas Intermediate (WTI) បានបិទការជួញដូរនៅតម្លៃ ៦៤,៥៨ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ១,២១ ដុល្លារ ឬ ១,៩១ ភាគរយ។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ២,៧៥ ភាគរយ ហើយ WTI បាន​កើនឡើង ៤,៩ ភាគរយ។

អ្នកវិភាគបានគូសភ្ជាប់កំណើននេះ ទៅនឹង​កត្តាធំៗរួមមាន៖​ របាយការណ៍របស់ក្រសួងការងារអាមេរិក ដែលបង្ហាញថា អត្រាអត់ការងារនៅខែឧសភា មិនកើនឡើងទេ ដោយ​នៅថេរត្រឹម ៤,២ ភាគរយ ការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងចិន​លើជម្លោះពាណិជ្ជកម្ម ក្រោមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បាននិយាយទូរស័ព្ទជាមួយ​គ្នាកាលពីថ្ងៃព្រហស្បតិ៍។ កត្តាផ្សេងៗទៀត រួមមាន​ការធ្លាក់ចុះនៃប្រតិបត្តិការអណ្ដូងរ៉ែប្រេងនៅសហរដ្ឋអាមេរិកជាដើម​។

យ៉ាងណាមិញ វិនិយោគិកនៅតែមើលលើបញ្ហាផ្សេងៗ ដែលអាច​ឱ្យតម្លៃប្រេងធ្លាក់ចុះមកវិញ រួមទាំងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដោយសារតែពន្ធគយអាមេរិក ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ វិនាទី មុន

ស្ថាប័នអឺរ៉ុបធំៗពីរប្តេជ្ញាបន្តកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា និង​ ការស្រាវជ្រាវលើ AI

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ព្រមាន​ពី​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​កុមារខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​នៅ​​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិកើនជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

កីឡា១៨ នាទីutes មុន

Charlie Scott អ​បអរ​គ្រាប់​បាល់ បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះកូន​ស្រី​កើត​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ៖ ​ប្រតិបត្តិការ«សំណាញ់​ពីងពាង» ផ្ដល់​លេស​​​ឲ្យ ពូទីន បង្ក​សង្គ្រាម​ធំ

Sokha Hotels

ព័ត៌មានពេញនិយម