Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងរវាងសមរភូមិមុខ និងក្រោយ នៅតែជាចំណងដ៏រឹងមាំមិនអាចកាត់ផ្ដាច់បានទេ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែងថា ទំនាក់ទំនង​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ​នៅតែ​ជា​ចំណង​សាមគ្គីភាព​ដ៏​រឹងមាំ​មិន​អាច​កាត់ផ្តាច់​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​អំណោយ ជូន​ដល់​កងទ័ព​ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៥។

ថ្លែង​ក្នុង​ពិធី​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត ដោយ​សម្តែង​នូវ​ការ​គោរព​កោតសរសើរ ដោយ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​ការ​លះបង់​គ្រប់បែបយ៉ាង​របស់​កងទ័ព​ក្នុង​បុព្វហេតុ​រក្សា​ការពារ បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​ជា​ចំណែក​មួយ​យ៉ាង​ធំធេង បាន​នាំ​មក​នូវ​សុខ​សន្តិភាព។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ ក្រោម​ការដឹកនាំ​របស់​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាននិងកំពុង​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ចជាតិ ដោះស្រាយ​បញ្ហា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយនឹង​ឈានទៅ​បង្កើត​មូលដ្ឋានគ្រឹះ​ថ្មី​សម្រាប់​សេដ្ឋកិច្ច និង​សង្គមជាតិ នាពេល​អនាគត។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​បាន​បន្តទៀត​ថា ទំនាក់ទំនង​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​ជា​ចំណង​មិនអាច​កាត់ផ្តាច់​បានទេ ហើយ​ទស្សនវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា បានដាក់​ចេញ​នូវ​កម្មវិធីនយោបាយ​ជាច្រើន ដោយបាន​ខិតខំ​កៀរគរ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋមាន​ការងារ​ធ្វើ​កាន់តែច្រើន និង​មាន​ជីវភាព​កាន់តែ​ធូរធារ។

សម្រាប់​ស្បៀង សម្ភារៈ និង​ថវិកា ជូន​កងទ័ព និង​គ្រួសារ​កងទ័ព ដែល​បានមកពី​ការចូលរួមចំណែក​ពី​គ្រប់ទិសទី​រួមមាន ៖ ថវិកា​ចំនួន ២៣៨​ លាន​រៀល និង​ ៥​ ពាន់​ដុល្លារ គ្រឿង​ឧបភោគ ថ្នាំពេទ្យ ព្រមទាំង​សម្ភារៈប្រើប្រាស់​ជាច្រើន​ទៀត និង​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ចំនួន ៨០០ ​នាក់ ក្នុង​ម្នាក់ៗ​ ទទួលបាន ៥ ​ម៉ឺន​រៀល ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម