ព័ត៌មានជាតិ
ទោះបិទការនាំចូលពីថៃ ម្ហូបអាហារបន្លែត្រីសាច់ ផ្លែឈើ ជាផលិតផលខ្មែរ ត្រូវបានលក់ដូរយ៉ាងទូលំទូលាយគ្រប់គ្រាន់នៅផ្សារអូរឫស្សី
ម្ហូបអាហារ បន្លែ ត្រី សាច់ និងផ្លែឈើជាច្រើនជាផលិតផលខ្មែរក្នុងស្រុក ត្រូវបានលក់ដូរយ៉ាងទូលំទូលាយនៅផ្សារអូរឫស្សី ទោះបីបិទការនាំចូលពីថៃក៏ដោយ ក៏មិនបង្កផលប៉ះពាល់ដល់ការលក់ដូររបស់អាជីវករក្នុងផ្សារឡើយ។



លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា អាជីវករលក់ដូរក្នុងផ្សារ ក្រោមការគ្រប់គ្រងរបស់លោក បានលក់ដូរយ៉ាងទូលំទូលាយលើម្ហូបអាហារ បន្លែ ផ្លែឈើ ដោយមិនមានការព្រួយបារម្ភពីកង្វះខាតទំនិញក្នុងការលក់នោះទេ ខណៈប្រជាពលរដ្ឋជាច្រើន ក៏បានបន្តអញ្ជើញមកទិញអីវ៉ាន់របស់ខ្មែរផងដែរ ដោយមិនផ្តោតខ្លាំងលើទំនិញក្រៅស្រុក ជាពិសេសកសិករក្នុងស្រុកផលិតបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។

ជាមួយនេះ អាជីវករលក់ដូរនៅផ្សារអូរឫស្សី ក៏បានសម្តែងក្តីពេញចិត្តក្នុងការលក់ដូរផលិតផលខ្មែរជូនប្រជាពលរដ្ឋខ្មែរយកទៅបរិភោគ ដោយពួកគាត់យល់ឃើញថា ការគាំទ្រផលិតផលខ្មែរមកលក់ដូរ ជាការជួយដល់សេដ្ឋកិច្ចប្រជាជនក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាពិសេសប្រជាពលរដ្ឋបានបរិភោគ បន្លែ ត្រី សាច់ រស់ធម្មជាតិ របស់កសិករខ្មែរ និងប្រជាកសិករផលិតក្នុងស្រុកមានការសប្បាយចិត្ត ដោយពុំមានរបស់ក្រៅស្រុកហូរចូល។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗ នេះ បានសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ ពីប្រទេសថៃ ក្រោយភាគីថៃបានបិទច្រកព្រំដែនអន្តរជាតិរវាងប្រទេសទាំង ២ ដោយឯកតោភាគី។
ការសម្រេចបិទការនាំចូលនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានទុកពេល ២៤ ម៉ោង ឱ្យភាគីថៃ បើកច្រកទ្វារព្រំដែនប្រទេសទាំង ២ ឱ្យវិលទៅរកភាពប្រក្រតីធម្មតាដូចដើមវិញ ប៉ុន្តែភាគីថៃ មិនបានធ្វើតាមការដាក់ឱសានវាទរបស់កម្ពុជាឡើយ គឺបន្តការបិទដោយឯកតោភាគីដដែល ទើបកម្ពុជាសម្រេចបិទទំនិញខាងលើនាំចូលពីប្រទេសថៃតែម្ដង៕
អត្ថបទ ៖ សុភា





-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


