ព័ត៌មានជាតិ
គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ចុះបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិត ក្នុងបរិវេណផ្សារ
គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី សហការជាមួយ ក្រុមការងារមកពីមណ្ឌលសុខភាពខណ្ឌ ៧ មករា បានចុះបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិតចង្រៃ ទាំងក្នុង និងជុំវិញបរិវេណផ្សារ។


កាលពីល្ងាចថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានសហការជាមួយ ក្រុមការងារមកពីមណ្ឌលសុខភាពខណ្ឌ ៧ មករា ធ្វើការចុះបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិត ចង្រៃ ក្នុង និងជុំវិញបរិវេណផ្សារ ដើម្បីការពារ ថែរក្សា អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់អាជីវករលក់ដូរ ក៏ដូចជាអតិថិជនដែលចេញចូលទិញទំនិញសម្ភារៈប្រចាំថ្ងៃ។


លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឫស្សី បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា តែងតែណែនាំដល់គណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាព និងចុះបាញ់ថ្នាំសម្លាប់មេរោគសត្វល្អិតចង្រៃ ក្នុង និងក្រៅបរិវេណផ្សារ ឲ្យញឹកញាប់ ព្រោះទីតាំងផ្សារជាទីប្រជុំជន មានទាំងអាជីវករ និងអតិថិជនចេញចូលផ្សារ ដូច្នេះត្រូវតែថែរក្សា អនាម័យបរិស្ថាន និងសុខុមាលភាព របស់ពួកគាត់ឲ្យបានល្អប្រសើរ ដែលជាកាតព្វកិច្ចរបស់កម្លាំងអាជ្ញាធរគ្រប់គ្រងផ្សារ។



លោកប្រធានគណៈកម្មការផ្សារ បញ្ជាក់បន្ថែមថា មិនត្រឹមតែរក្សាបរិស្ថានអនាម័យនោះទេ ជារៀងរាល់ថ្ងៃ គ្រប់ពេល អាជីវករកំពុងដំណើរការលក់ដូរ អតិថិជនចេញចូល កម្លាំងសន្តិសុខផ្សារក៏ដើរល្បាតរក្សាសន្តិសុខជូនដល់ពួកគាត់ផងដែរ ជៀសវាងកើតមានអំពើចោរកម្មជាដើម៕
អត្ថបទ ៖ សុភា




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


