ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ រំលឹកកម្លាំងច្រកព្រំដែនបន្តសម្រួលការចេញចូលដល់ពលរដ្ឋឱ្យបានល្អ
អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានក្រើនរំលឹកដល់កងកម្លាំងនៅតាមច្រកទ្វារព្រំដែនបន្តជួយសម្របសម្រួលដំណើរចេញចូលរបស់ប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងការកកស្ទះ។

ការក្រើនរំលឹករបស់អគ្គនាយកអន្តោប្រវេសន៍ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគ្រាដែលឧត្តមសេនីយ៍ឯក សុខ វាសនា បានចុះសួរសុខទុក្ខកកងកម្លាំងនគរបាលអន្តោប្រវេសន៍នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។

បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងវរសេនាតូចនគរបាលការពារព្រំដែនដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិនរួចមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។
ឱកាសចុះពិនិត្យនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី រក្សាសុវត្ថិភាព សន្តិសុខ និងបន្តសម្របសម្រួលការងារជូនប្រជាពលរដ្ឋដែលធ្វើដំណើរចូល-ចេញ បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះកងកម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយបានរំលឹកកម្លាំងឱ្យយកចិត្តថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំសម្រាប់ករណីចាំបាច់ណាមួយកើតឡើង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


