ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសករណីស្ត្រីវ័យ៥៦ឆ្នាំទី៣បានស្លាប់ដោយសារកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសករណីស្ត្រីវ័យ៥៧ឆ្នាំម្នាក់ទៀតហើយ រស់នៅសង្កាត់បឹងព្រលិតខណ្ឌ៧មករា បានស្លាប់ដោយសារកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ដែលនេះគឺជាស្ត្រីទី៣ហើយ ដែលបានស្លាប់នៅថ្ងៃនេះ។
ស្ត្រីរូបនេះរស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩វេលាម៉ោង ១៦និង៥០នាទីល្ងាច។
ស្ត្រីខាងលើត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតនៅថ្ងៃដដែល។
គួររំលឹកថា គិតត្រឹមយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ មានស្ត្រីរងគ្រោះចំនួន៣នាក់ហើយដែលបានស្លាប់ដោយសារកូវីដ១៩ ដែលករណីទី១ ជាស្ត្រីវ័យ២៨ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទី២ ស្ត្រីវ័យ៥៦ឆ្នាំ រស់នៅសង្កាត់វាល់វង់ ខណ្ឌ៧មករា និងស្ត្រីទី៣រស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
ពិស្តារ ៖

កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ



