ព័ត៌មានជាតិ
កម្ពុជា-បារាំង គ្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប លំដាប់អន្តរជាតិ នៅកម្ពុជា
លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបប្រជុំពិភាក្សាការងារជាលក្ខណៈត្រីភាគីរវាង ក្រសួងសុខាភិបាល ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង (Assistance Publique – Hôpitaux de Paris, AP-HP International) ដែលទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច បារាំង ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការគិតគម្រោងរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើបកម្ពុជា-បារាំង នៅកម្ពុជា។ ចំពោះលទ្ធផលសម្រេច នៃការសិក្សាសមិទ្ធិលទ្ធភាពនេះ នឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងកិច្ចប្រជុំត្រីភាគីលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក Emmanuel LY-BATALLAN, ប្រធានផ្នែកសេដ្ឋកិច្ច នៃស្ថាទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់នូវជំហររបស់រដ្ឋាភិបាលបារាំងគាំទ្រក្នុងការគិតរៀបចំគម្រោងឱ្យដល់ការបង្កើតមន្ទីរពេទ្យនេះឡើង ដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ កម្ពុជាបារាំង ជាពិសេសបង្ហាញពីកិច្ចសហប្រតិបត្តិការបារាំងលើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាប្រកប ដោយភាពធន់។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើលទ្ធផលបឋម ដែលសម្រេចបានតាមរយៈការចុះធ្វើការសិក្សាលម្អិត នៅតាមមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល លើលក្ខណៈបច្ចេកទេសនៃការងារវិស្វកម្ម សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការគ្រប់គ្រង និងការបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងផែនការថវិកាសម្រាប់ប្រតិបត្តិការទូទៅរបស់មន្ទីរពេទ្យនេះ។ តាមគម្រោងសិក្សាអំពី លទ្ធភាព មន្ទីរពេទ្យនេះ នឹងអាចមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេស រួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ ប្តូរសរីរៈស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាងនាមរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា លោក កុយ វ៉ាន់នី បានថ្លែងអំណរគុណ និងបញ្ជាក់ជំហរគាំទ្រជាគោលការណ៍ ចំពោះលទ្ធផលសម្រេចបានជាបន្តបន្ទាប់ និងផែនការបន្ត របស់ក្រុមការងារខាងលើ ក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យមិត្តភាពកម្ពុជា-បារាំង ដែលនឹងក្លាយ ជាមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំងទី១ នៅកម្ពុជា ជាមួយនឹងសមត្ថភាព និងគុណភាពលំដាប់អន្តរជាតិ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


