ព័ត៌មានជាតិ
ភ្នំពេញមិនទាន់ធូរស្រាល ផ្ទុះអ្នកឆ្លងថ្មីទាំង ៩ ខណ្ឌក្នុងទីក្រុង
ខណៈខេត្តព្រះសីហនុមានភាពធូរស្រាលបន្តិច រាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងថ្មីច្រើននៅថ្ងៃនេះ។ រាជធានីមួយនេះមានអ្នកឆ្លងថ្មី ៣០ នាក់ទៀតក្នុងខណ្ឌទាំង ៨ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈខេត្តព្រះសីហនុដែលផ្ទុះឆ្លងច្រើនថ្ងៃជាប់គ្នា រកឃើញតែ ២ នាក់ប៉ុណ្ណោះ។

ខណ្ឌដែលរកឃើញករណីឆ្លងច្រើនជាងគេមានខណ្ឌដូនពេញសរុបអ្នកឆ្លង ០៦ នាក់។ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលខណ្ឌនីមួយៗមានអ្នកឆ្លង ០៥ នាក់។
ក្រសួងសុខាភិបាលបានប្រកាសថាថ្ងៃនេះ មានអ្នកឆ្លងថ្មីចំនួន ៣៧ នាក់ ក្នុងនោះក្នុងសហគមន៍ ៣៥ នាក់ និងអ្នកជាសះស្បើយចំនួន ៤៩ នាក់។ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមកដល់ពេលនេះ កើនឡើងដល់ ១៩៤៩ ករណីក្នុងរយៈពេលជាង ១ ខែ និងបង្កឲ្យស្លាប់ចំនួន ១៤ នាក់ដោយសារជំងឺកូវីដ១៩៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


