Connect with us

សុខភាព

ឈ្វេងយល់ពីវិធានការការពារ និងការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក

បានផុស

នៅ

អ្នកជំនាញឯកទេសពស់ បានឱ្យដឹងថា ៨០% នៃពស់ចឹកកើតឡើងនៅក្នុងខែមិថុនា កក្កដា សីហា និងខែកញ្ញា។ រោគសញ្ញាពស់ចឹកទូទៅ គឺចង្អោរ ក្អួត ឈឺពោះ ឡេះឡះ ខ្សោយ ងងុយគេង។ ចំណែករោគសញ្ញានៅនឹងកន្លែងពស់ចឹក ស្នាមរបួសមានរន្ធពីរ(ស្នាមចង្កូម២) មានហូរឈាមនៅកន្លែងចឹក មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើគួរធ្វើបែបណា ដើម្បីការការពារ និងសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក?

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការពារពីហានិភ័យពស់ចឹក គឺត្រូវពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹក គឺចឹកជើងក្រោមជង្គង់)។ ចំពោះអ្នកនៅជនបទស្រែចំការសម្រាន្តលើគ្រែចងមុង ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ។ ធ្វើដំណើរពេលយប់ត្រូវប្រើភ្លើងពិល ព្រមទាំងសម្អាតទីធ្លាជុំវិញផ្ទះកុំឱ្យមានស្មៅ និងហាមចាប់ពស់។

ក្នុងការជួយសង្រ្គោះបឋម ត្រូវកំណត់ប្រភេទពស់ (វាមានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប) ផ្លាស់ទីឆ្ងាយពីពស់។ ចំពោះអ្នកពស់ចឹកតាំងចិត្តនៅឱ្យស្ងៀមកុំភ័យស្លន់ស្លោ កាលណាភ័យស្លន់ស្លោនាឱ្យបេះដូងដើរលឿននាំឱ្យពិសពស់ជ្រាបលឿនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ហាមលើកដៃ ឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)។ បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់។

ត្រូវដោះគ្រឿងអលង្ការ ឬសម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ។ លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ។ រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ និងរក្សាគម្លាត ២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម