ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្រាប់ថា ក្រុងព្យុងយ៉ាងត្រៀមបញ្ជូនទ័ពឲ្យរុស្ស៊ីថែមទៀតនៅខែកក្កដា
ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមិថុនាឆ្នាំ២០២៥ថា កូរ៉េខាងជើងអាចនឹងដាក់ពង្រាយទាហានបន្ថែមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននៅខែកក្កដា ឬខែសីហា ដែលទំនងជាគាំទ្រការវាយលុកដ៏ធំមួយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការដាក់ពង្រាយលើកនេះ ធ្វើឡើងបន្ទាប់ពីការបញ្ជូនទ័ពលើកមុនចាប់ពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នៅពេលដែលទាហានកូរ៉េខាងជើងប្រមាណពី ១០ ០០០ ទៅ ១២ ០០០នាក់ត្រូវបានបញ្ជូនទៅជួយរុស្ស៊ី ជាពិសេសនៅក្នុងតំបន់ Kursk។ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានផ្គត់ផ្គង់សម្ភារៈសង្គ្រាមសំខាន់ៗ ដូចជា កាំភ្លើងធំ និងមីស៊ីល ដល់រុស្ស៊ី ដោយជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាណែនាំកម្រិតខ្ពស់សម្រាប់ផ្កាយរណប និងមីស៊ីលពីក្រុងមូស្គូវិញ។
កន្លងមក កូរ៉េខាងជើងមិនបានបញ្ជាក់ជាផ្លូវការទេ ទាល់តែរហូតដល់ចុងខែមេសាទើបប្រកាសថា ខ្លួនពិតជាបញ្ជូនទាហាន និងសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលទំនាក់ទំនងយោធារវាងប្រជាជាតិទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលបានចុះហត្ថលេខាដោយលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលពីឆ្នាំមុន។
លោក គីម ជុងអ៊ុន បាននិយាយថា ការចូលរួមរបស់ប្រទេសលោកក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជារឿងយុត្តិធម៌ ដោយបានហៅវាថាជាការអនុវត្តសិទ្ធិអធិបតេយ្យភាពក្នុងការការពារ«ប្រជាជាតិបងប្អូន»។
លោក គីម បានរៀបរាប់ថា «ការចូលរួមរបស់យើងនៅក្នុងជម្លោះគឺត្រឹមត្រូវ ហើយវាស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យភាពនៃសាធារណរដ្ឋរបស់យើង។ ខ្ញុំចាត់ទុកទាហានក្លាហានទាំងអស់ដែលបានចូលរួមក្នុងប្រតិបត្តិការ Kursk ថាជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេស»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


