ព័ត៌មានអន្ដរជាតិ
ថៃលែងសូវទាក់ទាញដូចមុនសម្រាប់ទេសចរវៀតណាម
ថៃ ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ លែងសូវជាមានភាពទាក់ទាញខ្លាំងដូចមុនសម្រាប់ភ្ញៀវទេសចរវៀតណាម ដែលកំពុងងាកទៅធ្វើដំណើរកម្សាន្តនៅកន្លែងផ្សេង ចំពេលដែលភាពតានតឹងព្រំដែនកម្ពុជា-ថៃ កំពុងជួយជំរុញនិន្នាការបែបនេះបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Tuoi Tre កាលពីថ្ងៃព្រហស្បតិ៍។

Tuoi Tre បានសរសេរយ៉ាងដូច្នេះថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៥ ភ្ញៀវទេសចរវៀតណាមត្រឹមតែជាង ៣០០ ០០០ នាក់ប៉ុណ្ណោះ បានទៅលេងប្រទេសថៃ ដែលចំនួននេះបង្ហាញសញ្ញាយ៉ាងច្បាស់នៃការធ្លាក់ចុះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរវៀតណាមទៅថៃរួមចំណែកដោយកត្តាច្រើនយ៉ាង រួមទាំងការផ្លាស់ប្ដូរនៃចំណង់ចំណូលចិត្តទិសដៅរបស់ទេសចរ កង្វល់សុវត្ថិភាព ការប្រកួតប្រជែងពីប្រទេសទិសដៅផ្សេងៗ កំណើននៃដំណើរកម្សាន្តក្នុងស្រុកវៀតណាមផ្ទាល់ និងចុងក្រោយបង្អស់នេះ គឺភាពតានតឹងព្រំដែនកម្ពុជា-ថៃ។ ក្រៅពីនេះ គេក៏ឃើញមានការត្អូញត្អែរផងដែរ ពីការចំណាយកាន់តែខ្ពស់សម្រាប់ដំណើរកម្សាន្តនៅថៃ
Tuoi Tre បានផ្សាយថា ចំពេលដែលថៃលែងសូវពេញនិយមសម្រាប់ទេសចរវៀតណាមដូចមុននោះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនបានកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសថៃ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ និងកំណើនថ្លៃដើម។
ក្រុមហ៊ុន Vietjet បានកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃពីទីក្រុងហូជីមិញ-បាងកក ពី ៤ ដង/ថ្ងៃ មកត្រឹម ៣ ដង/ថ្ងៃ នៅត្រីមាសទី ២ ឆ្នាំ ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines ក៏បានកាត់បន្ថយផងដែរ ខណៈក្រុមហ៊ុន Bamboo Airways បានដកជើងហោះហើរទៅក្រុងបាងកក ចេញពីប្រព័ន្ធកក់សំបុត្ររបស់ខ្លួន។

Tuoi Tre បានស្រង់សម្ដីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មួយ ដែលបានកត់សម្គាល់ថា ការធ្វើដំណើរពីវៀតណាមទៅថៃបានធ្លាក់ចុះ ដោយតាមផ្លូវហោះហើរមួយចំនួន ចំណុះអ្នកដំណើរលើជើងហោះហើរបានធ្លាក់ចុះមកនៅត្រឹមតែ ៦០ ភាគរយ ប៉ុណ្ណោះ។
ថ្លែប្រេងយន្តហោះ និងជួលបុគ្គលិកខ្ពស់ រួមផ្សំនឹងការប្រកួតប្រជែង ក៏ដូចជាការធ្លាក់ចុះនៃប្រាក់ចំណេញ កំពុងបន្ថែមសម្ពាធ។ ជាការឆ្លើយតប ក្រុមហ៊ុនអាកាសចរណ៍វៀតណាមឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើផ្លូវហោះហើរក្នុងស្រុក ដែលតម្រូវការធ្វើដំណើរក្នុងរដូវក្តៅមានការកើនឡើង។
ជាមួយគ្នានោះ អស្ថិរភាពនយោបាយ ភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា និងបញ្ហាទាក់ទងនឹងសុខភាព កំពុងដាក់សម្ពាធលើការសម្រេចចិត្តធ្វើដំណើរទៅថៃក្នុងចំណោមភ្ញៀវទេសចរវៀតណាម ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានលើកឡើងពីការប្រែប្រួលនៃតម្រូវការ និងហានិភ័យភូមិសាស្ត្រនយោបាយ ដែលជះឥទ្ធិពលលើផែនការរបស់ពួកគេ។

ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដែលផ្ទុះជាថ្មីឡើងនៅចុងខែឧសភា បានរឹតបន្តឹងការចូលទៅកាន់ប្រទេសថៃ តាមច្រកឆ្លងកាត់មួយចំនួន ខណៈបច្ចុប្បន្ននេះ ច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទស្ទើរតែទាំងស្រុង ដែលបង្កជាមុនដោយយោធាថៃ ដោយរំខានដល់ការធ្វើដំណើររបស់ទេសចរ។
អ្នកជំនាញខាងឧស្សាហកម្មធ្វើដំណើរវៀតណាម បាននិយាយថា៖ «ទីក្រុងបាងកកធ្លាប់ជាជម្រើសទី១។ឥឡូវនេះ អ្នកធ្វើដំណើរក៏កំពុងសម្លឹងមើលជម្រើសផ្សេងទៀត ដូចជាសិង្ហបុរី តៃវ៉ាន់ ឬជម្រើសក្នុងស្រុកដូចជាក្រុង Da Nang និងក្រុង Nha Trang ជាដើម»។
គួរគូសបញ្ជាក់ថា សម្រាប់ទិសដៅនៅថៃ សកម្មភាពពេញនិយមសម្រាប់ទេសចរវៀតណាមរួមមាន ការដើរភ្លស្សអាហារ ការទស្សនាតំបន់ប្រវត្តិសាស្ត្រ ការកម្សាន្តពេលយប់ ម៉ាស្សា និងស្ប៉ា និងការដើរលេងតាមឆ្នេរសមុទ្រជាដើម។ ថៃទទួលភ្ញៀវទេសចរវៀតណាម ជិត ១ លាននាក់ កាលពីឆ្នាំមុន ដែលធ្វើឱ្យវៀតណាមជាទីផ្សារសំខាន់ទី ១១ សម្រាប់ថៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


