ព័ត៌មានជាតិ
ក្រុមកងទ័ពជើងអាកាសអាមេរិក និងសម្តែងតន្រី្តពិសេសនៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃអាទិត្យនេះ
ក្រុមកងទ័ពជើងអាកាសអាមេរិក «Pacific Brass» នឹងមានការសម្តែងពិសេសនៅលើផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្ត
ឩណ្ណាលោម នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦ និង ៣០ ដល់ម៉ោង ៧ និង ៣០ នាពេលរាត្រី ដែលព្រឹត្តិការណ៍នេះ រៀបចំដោយស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ។

ជាមួយនឹងការសម្តែងទស្សនីយភាពនេះ លោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសដល់ប្រជាជនកម្ពុជា នាំមិត្តភក្តិ និងក្រុមគ្រួសារ ទៅទស្សនាទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ការប្រគុំតន្ត្រីដ៏រីករាយនេះ។
មុនការសម្តែងមកដល់ សមាជិកក្រុមកងទ័ពជើងអាកាសអាមេរិក បាននិយាយថា៖«យើងពិតជារំភើបណាស់ចំពោះការមកកម្ពុជាដើម្បីសម្តែងទស្សនីយភាពដ៏ពិសេសនេះ»។

ក្រុមកងទ័ពជើងអាកាសអាមេរិក គឺជាក្រុមតន្ត្រីដ៏សម្បូរបែប និងមានសមត្ថភាពសម្តែងប្រកបដោយឥទ្ធិពលទៅតាមជំនាញរៀងៗខ្លួន។ សមាសភាពនៃក្រុមសម្តែងនេះមានសមាជិកចំនួន ៥នាក់ ដែលមានជំនាញវិជ្ជាជីវៈក្នុងការលេងភ្លេង និងតំណាងឱ្យប្រពៃណីតែមួយគត់នៃតន្ត្រីយោធា និងបង្កើតចំណាប់អារម្មណ៍យូរអង្វែងនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមសម្តែងរបស់ពួកគេនឹងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ដើម្បីសម្តែង និងជួបជាមួយយោធាកម្ពុជានៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


