ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងអប់រំ៖ យុវជន គឺជាអ្នកបន្តវេនដ៏មានសកត្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាចាត់ទុកយុវជនគឺជាអ្នកបន្តវេនដ៏មានសកត្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ នេះបើតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងអប់រំនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ការលើកឡើងនេះ ធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ក្នុងឱកាសលោក សេរី ជំនះ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ចូលរួមពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ដែលរៀបចំដោយនាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ ក្នុងឱកាសនេះ លោកបានលើកឡើងថា៖ “កម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងរក្សាសន្ដិភាព ទាំងបច្ចុប្បន្ន ទាំងអនាគត។ បន្ថែមពីនេះ លោក សេរី ជំនះ បន្តថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពក្នុងការកសាងមូលធនមនុស្ស ដែលឆ្លើយតបខ្ពស់ទៅនឹងទីផ្សារការងារ ប៉ុន្តែ យុវជនត្រូវចេះចាប់យកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីធានាអំពីភាពប្រកួតប្រជែងនៅក្នុងបរិការណ៍នៃបដិវត្តកម្មឌីជីថល និងការប្រែប្រួលឥតឈប់ឈររបស់ពិភពលោក”។
រដ្ឋលេខាធិការក្រសួងអប់រំ ក៏សំណូមពរដល់យុវជនកម្ពុជា ត្រូវមានមនសិការស្នេហាជាតិ មានស្មារតីចូលរួមនិងគំនិតវិជ្ជមាន និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងកាលៈទេសៈនៃភាពមិនច្បាស់លាស់ និងស្មុគស្មាញរបស់ពិភពលោក ជាពិសេស បញ្ហាព្រំដែនរបស់កម្ពុជា ដែលត្រូវទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ដើម្បីពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។ នេះបើតាមក្រសួងអប់រំ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


