ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំសន្លុងជាង២០០គ្រួសារហៅការអភិវឌ្ឍន៍លើកទំនប់ក្រវាត់បឹងថាជាការរំលោភលើសិទ្ធកាន់កាប់ដីអាស្រ័យផល
តាកែវ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលមានដីអាស្រ័យនៅចំណុចបឹងសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានសម្តែងការខកចិត្ត និងអាជ្ញាធរស្រុក អាជ្ញាធរខេត្ត ពិសេសក្រសួងធនធានទឹកនិងឧតុនិយម ដែលបានលើកគំរោងអភិវឌ្ឍន៍លើកទំនប់ព័ទ្ធដីស្រែពួកគាត់ទាំងដែលមិនមានការស្រុះស្រួលយល់ព្រមនិងគ្មានការជូនដំណឹងច្បាស់លាស់មកពលរដ្ឋម្ចាស់ដី។

ពលរដ្ឋបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយនិងបញ្ឈប់សកម្មភាពលើកទំនប់ព័ទ្ធបឹង នេះផង ព្រោះថា មានផលប៉ះពាល់ផលស្រូវពួកគាត់ពេលបង្កបង្កើនផលថែមទាំងអាចលិចលង់ភូមិករនៅរដូវវស្សាទៀតផង ហើយទំនប់នេះ មិនចំតម្រូវការចាំបាច់នោះទេ។ ក្រុមប្រជាពលរដ្ឋលើកឡើងថា ផ្ទៃដី៩០ហិកតាដែលមានប្រជាពលរដ្ឋអាស្រ័យផលជាង២០០គ្រួសារ តាំងពីឆ្នាំ ១៩៨០ ពេលនេះត្រូវបានគេលើកទំនប់ព័ទ្ធ គួរឲ្យព្រួយបារម្ភ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ព្រោះគេថា លើកទំនប់ដើម្បីស្តុបទឹកទុកប្រើប្រាស់ បើចឹងមែនដីពួកគាត់និងមានផលប៉ះពាល់និងបាត់បង់ការបង្កបង្កើនផល ជាក់ជាមិនខាន។ ពួកគាត់បញ្ជាក់ថា ទីតាំងនេះមិនមែនជាអាងទឹកចាស់នោះទេ គឺជាផ្ទៃបឹងដែលពួកគាត់ធ្វើស្រែ៣០,៤០ឆ្នាំមកហើយ។ ហើយ អាងទឹកចាស់គឺនៅខាងលិចបឹងនេះ តែត្រូវបានគេកាន់កាប់បាត់ទៅហើយគ្មានពលរដ្ឋណាហ៊ានក្បែរឡើយ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១នេះថា ពិតជាមានការលើកទំនប់សណ្តរអាងទឹកជីច្រាបប្រាកដមែន ដែលនេះជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ ស្តុកទឹក។ លោកអភិបាលស្រុកបញ្ជាក់ថា ទំនប់នេះនិងមិនមានផលប៉ះពាល់លិចលង់ស្រូវពលរដ្ឋនោះទេ ព្រោះក្រសួងគេនិងធ្វើទ្វារទឹក សម្រាប់បង្ហូរចេញហើយកូនសោគឺពលរដ្ឋជាអ្នកកាន់។

ដោយឡែកលោក ប៉ុន ហួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី០១មេសានេះដែរថា នេះជាគម្រោងទំនប់បឹងរបស់រាជរដ្ឋាភិបាល ដែលក្រសួងសាមីជាអ្នកទទួលបន្ទុកអភិវឌ្ឍន៍ផ្ទាល់។ ហើយពលរដ្ឋចង់បាន ឬ មិនចង់បានមិនមែនសម្រេចលើពលរដ្ឋពួកគាត់ទេ ព្រោះនេះជាការសម្រេចរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ វីរៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


