Connect with us

ព័ត៌មានជាតិ

ទំនប់ស្ទាក់ទឹកសាលាតាអន ទាក់ទាញ​ទេសចរ​​ ថែម​ទាំង​ជា​​​ប្រភព​​ចំណូល​ពលរដ្ឋក្នុងមូលដ្ឋាន​

បានផុស

នៅ

ទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំនៃខេត្តបាត់ដំបង បានក្លាយជាទីតាំងរកចំណូលរបស់ប្រជាពលរដ្ឋ ក្រៅពីមុខរបរធ្វើកសិកម្ម។

ការរកចំណូលរបស់ពលរដ្ឋ គឺតាមរយះការលក់ដូរនំចំណីអាហារផ្សេងៗគ្នា សម្រាប់អ្នកទៅលេងកម្សាន្ត និងលំហែរកាយមើលទេសភាពដងស្ទឹងសង្កែ និងអ្នកបង់សំណាញ់តាមទំនៀមទំម្លាប់តាមប្រពៃណី មិនប៉ះពាល់ដល់ច្បាប់ជលផល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី យ៉ាន ពលរដ្ឋ​ក្នុងមូលដ្ឋានមួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្នុងមួយថ្ងៃអ្នកស្រីលក់ត្រីដែលគ្រួសារ​បង់បានចន្លោះពី ៥ ទៅ ៨ មុឺនរៀល ក្រៅពីនៅសេសសល់សម្រាប់ធ្វើម្ហូបក្នុងគ្រួសារ។

អ្នក​ស្រីថា “ពេលបង់បាន មិនខ្វះទេអ្នកមកទិញ ព្រោះគេចង់បានត្រីស្រស់ធម្មជាតិជាងលក់នៅលើទីផ្សារ ហើយម្នាក់ៗទិញម្តងពី ៥ ទៅ ១០ គីឡូក្រាម ដែល​លក់បាន ១ គីឡូក្រាមចន្លោះពី ៨០០ រៀល ទៅ ១០០០ រៀលក្នុងមួយ គីឡូក្រាម។

ចំណែកអ្នកលក់ដូរវិញក៏​បានប្រាប់ថា ក្នុងមួយថ្ងៃៗលក់បានចំណូលគ្រាន់បើជាងលក់នៅតាមផ្ទះតាមទម្លាប់ធម្មតា ព្រោះមានអ្នកមកលេងកម្សាន្តច្រើន។

ពលរដ្ឋម្នាក់ ដែលកំពុង​បង់សំណាញ់និយាយទាំងហត់ថា “ថ្ងៃនេះបង់ត្រីត្រូវគួរសម ហើយឆ្នាំនេះ ត្រីសម្បូរជាងឆ្នាំមុនបន្តិច ខ្ញុំនិងអ្នកភូមិតែងបង់រាល់រដូវកាល ដើម្បីរកកម្រៃខ្លះ ក្រៅពីធ្វើដំណាំបន្តិចបន្តួច ហើយលុយបានពីលក់ត្រីក៏បានជួយឲ្យកូនរៀនបានមួយគ្រាដែរ។

បើតាមអាជ្ញាធរមូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នទំនប់សាលាតាអន មិនត្រឹមជាទីតាំងនេសាទរបស់អ្នកភូមិតាមបែបប្រពៃណីទេ ទីតាំងនេះក៏បានប្រែក្លាយជាកន្លែងដើរកម្សាន្តមួយរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម