ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៥ ៥០០ នាក់ហើយ ទទួលបានប្រាក់សោធន
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ នេះ មានសមាជិក ប.ស.ស ដែលបានចូលនិវត្តន៍ប្រមាណជាង ៥ ៥០០ នាក់ហើយ បានទទួលប្រាក់សោធន ឬប្រាក់រ៉ឺត្រែតពី ប.ស.ស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៨ កក្កដា នេះថា គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ ២០២២ រហូតមកដល់ត្រឹមខែមិថុនា ឆ្នាំ ២០២៥ នេះ មានសមាជិក ប.ស.ស ចំនួន ៥ ៥០៧ នាក់ បានទទួលប្រាក់សោធន ឬប្រាក់រ៉ឺត្រែតពី ប.ស.ស ដោយចំណាយថវិកាប្រមាណ ៨ ពាន់ ៩០៨ លានរៀល ស្មើនឹងប្រមាណ ២,២ លានដុល្លារ។

លោកបណ្ឌិតបានបន្តថា ប្រាក់សោធន បានរួមចំណែកធានាសន្តិសុខ និងស្ថិរភាពប្រាក់ចំណូល នៅពេលសមាជិក ប.ស.ស ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស នៅពេលចាស់ទៅ។

លោកអគ្គនាយករង ប.ស.ស បានបន្តទៀតថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និងកម្មករ-និយោជិតនេះ តម្រូវឱ្យបង់ចំនួន ៤ ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះ និយោជក ត្រូវបង់ ២ ភាគរយ និងកម្មករ-និយោជិត បង់ ២ ភាគរយ។ នៅពេលកម្មករ និងនិយោជិតដល់អាយុ ៦០ ឆ្នាំ ដែលត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរ ទៅតាមប្រាក់ឈ្នួលដែលម្នាក់ៗ ទទួលបាន។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន ៖ (១)-បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន (២)- បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ និង (៣)- ត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ៖ (១)-ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម(មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស) (៣)-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន(បើមាន) និង (៤)-ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន ទី១-របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដែលបានអនុវត្តនៅខែវិច្ឆិកា ឆ្នាំ ២០០៨ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០២១។ ទី២-របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែលបានអនុវត្តនៅខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តនៅខែមករា ឆ្នាំ ២០១៨ និង ទី៣-របបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ