Connect with us

ព័ត៌មានជាតិ

នៅពេលឈប់ធ្វើការ តើសាមីខ្លួនអាចបង់ភាគទាន ប.ស.ស. ដោយខ្លួនឯងបានទេ?

បានផុស

នៅ

នៅពេលឈប់ធ្វើការ តើបុគ្គលនោះ អាចបន្តបង់ភាគទាន ប.ស.ស. ដោយខ្លួនឯងបានទេ? បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បញ្ជាក់ថា នៅពេលដែលបុគ្គលិកឈប់ពីការងារ ក៏អាចបន្តបង់ភាគទានទៅកាន់ ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) បានដែរ ប្រសិនជាត្រូវតាមលក្ខខណ្ឌដែល ប​​.ស.ស. កំណត់។ នេះ បើតាមការផុសលើបណ្តាញសង្គមរបស់បេឡាសន្តិសុខសង្គម នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែល ប.ស.ស. បញ្ជាក់នេះ ដោយសារមានសំណួរសួរច្រើនជាងគេតាមរយៈបណ្តាញសង្គមរបស់ ប.ស.ស. ថា៖ “ពេលខ្ញុំឈប់ធ្វើការ តើខ្ញុំអាចបន្តបង់ភាគទានមក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) ដោយខ្លួនឯងបានដែរឬទេ? បើបាន តើត្រូវធ្វើដូចម្តេច?”។

ជុំវិញសំណួរទាំងអស់នេះ ប.ស.ស. បញ្ជាក់ថា អាចបង់បាន ដោយត្រូវគោរពតាមលក្ខខណ្ឌដូចជា៖ មានអាយុក្រោម ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី, មានមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស, និងមិនមានប្រើប្រាស់បុគ្គលិកក្នុងសកម្មភាពមុខរបររបស់ខ្លួន។

សម្រាប់ឯកសារដែលត្រូវភ្ជាប់មានដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព និងវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ព័ត៌មានបន្ថែម អាចទាក់ទងបានតាមរយៈលេខទូរសព្ទ ១២៨៦ ឬ ១២៩៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម