ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះកិច្ចសហការជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) បានគាំទ្រចំពោះសហប្រតិបត្តិការទ្វេភាគីរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសកម្ពុជា និងសិង្ហបុរី ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋឆ្លងដែនដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី។

ការគាំទ្រនេះបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានឈានដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ។ ឯកសារនេះ ត្រូវបានចុះហត្ថលេខាក្នុងពេលមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសទទួលជួបលោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅវិមានរដ្ឋបាល កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជាលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី ពេលនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបង្ហាញការគាំទ្រ និងអះអាងថា នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ខណៈលោក ក៏គាំទ្រចំពោះការលើកកម្ពស់សមត្ថភាព កម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃកម្ពុជាផងដែរ។ នេះបើតាមខ្លឹមសារលើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃនេះ។

ក្នុងក្របខណ្ឌតំបន់ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង និងឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងមជ្ឈភាពអាស៊ាន ហើយក្នុងន័យនេះ ភាគីទាំងពីរ ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ក៏នឹងរួមចំណែកធានាបានសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


