Connect with us

ព័ត៌មានជាតិ

កសិករខ្លះនៅខេត្តរតនគិរី ផ្លាស់ប្តូរពីការដាំបន្លែបែបប្រពៃណី មកដាំបន្លែសុវត្ថិភាពនៅលើទឹក

បានផុស

នៅ

ប្រជាកសិករជាច្រើនគ្រួសារប្រកបរបរដាំដំណាំ នៅខេត្តរតនគិរី​ ដែលធ្លាប់ដាំដុះតាមបែបប្រពៃណី ពោលដាំនៅលើដី បានផ្លាស់ប្តូរមកដាំបន្លែនៅលើទឹកវិញ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ ខណៈបន្លែប្រភេទនេះកំពុងមានតម្រូវការខ្ពស់ និងលក់បានតម្លៃសមរម្យ។ ការវិវត្តន៍នេះដោយសារបច្ចេកវិទ្យាមានការរីកចម្រើន ហើយកសិករបានចាប់យកឱកាសនេះដើម្បីវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ការដាំបន្លែនៅលើទឹកនេះ មិនមែនកសិករទាំងអស់អាចមានលទ្ធភាពដាំបាននោះទេ ព្រោះត្រូវការចំណាយដើមទុនច្រើន។ ជាប្រភេទបន្លែសុវត្ថិភាពផង ត្រូវរៀបចំប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ និងសំណាញ់ការពារសត្វល្អិត ដើម្បីការពារសត្វល្អិតបំផ្លិចបំផ្លាញដំណាំ។

អ្នកស្រី អុំ សុកកញ្ញារី ដែលធ្លាប់ជាកសិករដាំបន្លែបែបប្រពៃណី បានផ្លាស់ប្តូរមកដាំបន្លែលើទឹក ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ អ្នកស្រីបានឱ្យដឹងថា ដំបូងឡើយសាកដាំប្រភេទបន្លែលើទឹកជាលក្ខណៈគ្រួសារ ប៉ុន្តែដោយមានការគាំទ្រខ្លាំងពីអតិថិជន កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានការលើកទឹកចិត្តពីអ្នកជិតខាង ក៏បានពង្រីកសួនបន្លែសុវត្ថិភាពបន្ថែមទៀត។ អ្នកស្រីថា៖«បន្លែសុវត្ថិភាពនេះ ខ្ញុំឃើញមានតម្រូវការកាន់តែខ្ពស់ និងមានតម្លៃល្អ ក៏ពង្រីកសួនបន្លែងនៅលើដំបូលផ្ទះមានទំហំ ៣០ ទៅ ៤០ ម៉ែត្រ អាចដាំបន្លែលើទឹកបានដូចជា សាឡាដ និងដើមខាត់ណា »។

អ្នកស្រីបានផ្តើមដាំបន្លែលើទឹកនេះអស់រយៈពេល ២ ឆ្នាំមកហើយសម្រាប់ហូបក្នុងគ្រួសារ និងលក់ទៅកាន់ទីផ្សារផង។ ជាមួយគ្នានេះ អ្នកស្រីបានចែករំលែកពីវិធីបណ្តុះ និងដាំបន្លែលើទឹកថា៖« វិធីបណ្តុះកូនសាឡាដ គឺត្រូវដាក់កូនគ្រាប់បន្លែនៅលើដុំស្នោតូចៗនៅរយៈពេល ១៥ថ្ងៃ ទើបយកកូនវាទៅដាក់ដាំនៅលើបំពង់ជ័រ ដែលមានប្រព័ន្ធទឹកគ្រប់គ្រាន់ ហើយបន្ថែមរយៈពេល ៣០ ថ្ងៃទៀតអាចប្រមូលផលបានហើយ។ ចំណែកឯបន្លែខាត់ណាវិញ ត្រូវចំណាយពេល ៦០ថ្ងៃ ទើបអាចទទួលផលបាន»។

បច្ចុប្បន្ននេះ បន្លែសុវត្ថិភាពរបស់អ្នកស្រី ត្រូវបានលក់ទៅកាន់អតិថិជន អាជីវករផ្សារបានលុង អ្នកលក់នំបាញ់ឆែវ និងអ្នកខ្លះមកទិញដល់ផ្ទះក៏មាន។ បំពង់ជ័រដែលដាក់ដាំបន្លែទទួលបានទិន្នផលចន្លោះ ១០០គីឡូ ក្នុងមួយខែ ដោយលក់ទៅកាន់ទីផ្សារទទួលបានតម្លៃ ១ម៉ឺនរៀលក្នុងមួយគីឡូ ប៉ុន្តែបើអតិថិជនមកទិញដល់ផ្ទះមួយគីឡូ តម្លៃ ៨០០០ រៀល។

អ្នកស្រី អុំ សុកកញ្ញារី លើកទឹកចិត្តដល់កសិករដែលមានលទ្ធភាពអាចងាកមកដាំបន្លែសុវត្ថិភាពដើម្បីលក់នៅលើទីផ្សារ ជាពិសេសពលរដ្ឋខ្មែរបរិភោគបន្លែសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ វិនាទី មុន

កសិករខ្លះនៅខេត្តរតនគិរី ផ្លាស់ប្តូរពីការដាំបន្លែបែបប្រពៃណី មកដាំបន្លែសុវត្ថិភាពនៅលើទឹក

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ក្រុម​ឆបោក​តាម​ទូរសព្ទ​ដ៏​ធំ​បំផុត​របស់​ថៃ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​២៤​ឆ្នាំ

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយផ្លូវជង្ហុកសំបុកមាន់ ៤ ខ្សែ ក្នុងសង្កាត់ស្នោរ សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថ្ងៃ៩ខែកក្កដា! ផែនដីវិលលឿន ធ្វើឲ្យថ្ងៃខ្លីបំផុតជាប្រវត្តិសាស្រ្ត

សេដ្ឋកិច្ច៣ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម