ព័ត៌មានជាតិ
ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗដើម្បីឱ្យពួកគេទទួលបានការគាំពារពីសង្គម។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧កក្តដានេះថា ប.ស.ស.កំពុងតែរៀបចំកិច្ចប្រជុំនៅចុងខែនេះដើម្បីពិភាក្សាទៅលើការងារនេះព្រោះថា ការពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារ និងអីវ៉ាន់ផ្សេងៗនេះពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេទទួលបាននូវរបបសន្តិសុខសង្គមព្រោះថា មានប័ណ្ណសមាជិកប.ស.ស.ពេលទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដៃគូរជាមួយប.ស.ស. មិនគិតថ្លៃឡើយរាល់ការចំណាយជាបន្ទុករបស់ប.ស.ស.ដែលនឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត។

សម្រាប់ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលនៃវិស័យសាធារណៈសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពចំពោះបុគ្គលជានិស្សិតនគរបាល និងសិស្សនគរបាលដែលកំពុងសិក្សានិងហ្វឹកហ្វឺន រួចរាល់ ស្របតាមអនុក្រឹត្យលេខ៣០៤ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។បន្ទាប់ពីប.ស.ស. បានអនុវត្តទៅលើកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.និងអ្នកបម្រើតាមផ្ទះ។

លោក បណ្ឌិត បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)មានសមាជិកកើនឡើងដល់៣លាន២សែននាក់នាក់ស្រី ១,៨លាននាក់។ ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


