ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ទំនប់ទឹក ដាក់ប្រព័ន្ធលូថ្មីរំដោះទឹក នារដូវវស្សា
អាជ្ញាធរសង្កាត់ទំនប់ទឹក បន្តដាក់ប្រព័ន្ធលូបង្ហូរទឹកបន្ថែមក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចនារដូវវស្សា និងធ្វើការភ្ជាប់ជាមួយប្រព័ន្ធលូលើកំណាត់ផ្លូវលេខ ៤០២។

ជាក់ស្ដែងអាជ្ញាធរសង្កាត់ទំនប់ទឹក កំពុងបន្តការជីកដាក់ប្រព័ន្ធលូថ្មីនៅលើកំណាត់ផ្លូវលេខ ៤៣០ កែង ១៨៧ ក្នុងភូមិ ២ និង ភូមិ ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សុគន្ធ ជាប្រជាពលរដ្ឋលក់ដូរនៅតំបន់ខាងលើ បានបញ្ជាក់ថា នៅលើកំណាត់ផ្លូវមួយនេះ ពេលមានភ្លៀងធ្លាក់មកម្ដងៗ លំហូរទឹកដែលហូរមានការយឺតយ៉ាវ ដោយសារប្រព័ន្ធលូមានទំហំតូច ចាស់ទ្រុឌទ្រោម ដោយលូចាស់ប្រើប្រាស់យូរឆ្នាំមកហើយ ដែលនៅផ្នែកខ្លះបាក់ស្រុតថែមទៀតផង។

អ្នកស្រី ដា លីន ជាអាជីវករលក់ដូរនៅលើផ្លូវខាងលើ បានសម្ដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងការផ្លាស់ប្ដូរប្រព័ន្ធថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានជួយកាត់បន្ថយការជន់លិចផងដែរ។

អ្នកស្រី បានបន្តថា នៅពេលមានភ្លៀងលិចផ្លូវធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយប្រសិនបើលិចចូលក្នុងផ្ទះនឹងខូចខាតសម្ភារៈក្នុងផ្ទះទៀតផង។

លោក ឡូយ សារឿន ចៅសង្កាត់ទំនប់ទឹក បានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរតែងចុះពិនិត្យការជីកដាក់ប្រព័ន្ធលូថ្មី ផ្លូវលេខ ៤៣០ កែង ១៨៧ ភូមិ ២ និង ភូមិ ៣ ជាប្រចាំ។ ប្រព័ន្ធលូនេះផងដែរ អាជ្ញាធរសង្កាត់ នឹងធ្វើការជីកផ្លាស់ប្ដូរប្រព័ន្ធលូទាំងសងខាងផ្លូវ ដោយមួយចំហៀងមានប្រវែង ២៣៤ ម៉ែត្រ សរុប ៤៦៨ ម៉ែត្រ និងមានទំហំមុខកាត់ ៨ តឹក ហើយភ្ជាប់ចូលប្រព័ន្ធលូមេនៅលើផ្លូវ ៤៣០។

អាជ្ញាធរសង្កាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋស្ថិតនៅផ្លូវលេខ ១៨៧ កែង ៤៣០ សូមមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះចំពោះផលប៉ះពាល់ក្នុងការផ្លាស់ប្រព័ន្ធលូថ្មីនេះ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


