ព័ត៌មានជាតិ
បញ្ជាការដ្ឋានទ័ពពិសេស ប្រតិកម្មចំពោះការយករូបសពលោកវរសេនីយ៍ទោ លឹម សាយ មកផ្សព្វផ្សាយនាំឲ្យមានការយល់ច្រឡំ
បញ្ជាការដ្ឋានទ័ពពិសេស កាលពីយប់មិញ បានចេញលិខិតបដិសេធដាច់អហង្ការចំពោះពត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុន ដែលម្ចាស់ account ឈ្មោះ Tharith Bun ដែលបានករូបសពលោកវរសេនីយ៍ទោ លឹម សាយ ដែលបានពលីជីវិតដោយឧបទ្ទវហេតុលោតឆត្រយោង មកបង្ហោះនាំឲ្យមហាជនមានការភាន់ច្រឡំ និងបានប្ដឹងសមត្ថកិច្ចជំនាញ ឲ្យវែកមុខរកចាប់ខ្លួនអ្នកបង្ហោះ យកមកផ្តន្ទាទោសតាមច្បាប់។
តាមលិខិតចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក បានលើកឡើងថា “ក្នុងនាមមេបញ្ជាការ មេបញ្ជាការ រង នាយទាហាន នាយទាហានរង ពលទាហាន និងក្រុម គ្រួសារ ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមបដិសេធដាច់អហង្ការ ចំពោះការផ្សព្វផ្សាយតាម Facebook របស់ឈ្មោះTharith Bun ដែលបានយករូបភាពសពលោកវរសេនីយ៍ទោ លឹម សាយ ជាយោធាចារ្យរបស់បញ្ជាការដ្ឋានទ័ពពិសេស ដែលបានពលីជីវិតដោយឧបទ្ទវហេតុ ក្នុងការលោតឆត្រក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ មកប្រឌិតព័ត៌មាន ក្លែងក្លាយថា រូបភាពសពនេះ ជាអ្នកបានស្លាប់ដោយសារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន”។

បើតាមបញ្ជាការដ្ឋានទ័ពពិសេស ការយករូបមកបង្ហោះ ហើយសរសេរបែបនេះ ធ្វើឲ្យមានការភ័ន្តច្រឡំ និងបង្កឲ្យមានភាពវឹកវរចលាចល ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបកតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កំពុងយកចិត្តទុកដាក់ ពន្លឿនការចាក់វ៉ាក់សាំង ជាទ្រង់ទ្រាយធំដើម្បីបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
បញ្ជាការដ្ឋានទ័ពពិសេសបញ្ជាក់ថា “យោធិនទាំងអស់នៅក្នុងអង្គភាពរបស់យើងខ្ញុំ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ដួសទី១នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដូសទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ គ្រប់ចំនួន០២ដូសរួចរាល់ ចំពោះក្រុមគ្រួសារបានចាក់ដូសទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ និងត្រូវចាក់លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ ហើយពុំមានអ្នកណាម្នាក់ស្លាប់ ឬមានគ្រោះថ្នាក់ដោយសារការចាក់វ៉ាក់សាំងនេះឡើយ។
ជាមួយគ្នានោះ បញ្ជាការដ្ឋានទ័ពពិសេសបានអះអាងថា យើងទាំងអស់គ្នាជានាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ សូមប្ដឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែក មុខរកចាប់ខ្លួនម្ចាស់គណនី Facebook នេះ យកមកផ្តន្ទាទោសចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ភ្លៀងមួយមេ ប្រឡាយស្ទឹងមានជ័យគ្មានសំរាម ពលរដ្ឋស្រុះដៃគ្នាសម្អាតមុខផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


