Connect with us

ព័ត៌មានជាតិ

បុគ្គលិក និង​គ្រូពេទ្យ​២៤​នាក់ បម្រើការ​នៅ​មន្ទីរ​​ពេទ្យ «​ទេពនិម្មិត​» ដែល​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩ បន្ត​ទទួល​បាន​លទ្ធផល «​អវិជ្ជមាន​»

បានផុស

នៅ

ត្បូងឃ្មុំ ៖ បុគ្គលិក និង​គ្រូពេទ្យ ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ទេពនិម្មិត​» ចំនួន​២៤​នាក់ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​លោក ឡេង ពៅ មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ បន្ត​ទទួលបាន​លទ្ធផល «​អវិជ្ជមាន​» ទាំងអស់ ក្រោយ​ធ្វើតេស្ត​ជា​លើកទី២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ស្រង់​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ ទទួល​បាន​នៅ​រសៀល​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១​នេះ​។

តែ​ទោះជា​យ៉ាងណា សម្រាប់​មនុស្ស​ទាំង​២៤​នាក់​ខាងលើ​នេះ បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ស្រង់​យក​សំណាក​រង់ចាំ​លទ្ធផល នៅ​លើក​ទី​៣ នា​ថ្ងៃទី​០៦​ខាងមុខនេះ​ជា​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ច្បាស់ សាក​សមជា​កន្លែង​ពិនិត្យ ព្យាបាល និង​ផ្តល់​សេវា​ដោយ​ទំនុកចិត្ត​ជូន​ពលរដ្ឋ ស្របតាម​វិធាន​សុខាភិបាល​។

ជាមួយ​លទ្ធផល​អវិជ្ជមាន​នេះ មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​នេះ បាន​បន្ត​រក្សា​អនាម័យ​សំអាត​ជា​រៀងរាល់ថ្ងៃ ដោយ​ធ្វើ​ការ​បាញ់​អាល់កុល និង​ថ្នាំ​សម្លាប់​មេរោគ​គ្រប់កន្លែង​ទាំងអស់ មិន​ថា​ក្នុង​បន្ទប់ និង​បរិវេណ​នានា ទាំង​ក្នុង​និង​ខាងក្រៅ​។

ដោយឡែក អ្នក​ដែល​ចូល​ទៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ទេពនិម្មិត ដែល​ជាប់​ពាក់ព័ន្ធ នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដ​ដែរ ចំណែកឯ​អ្នក​ដទៃទៀត បន្ត​អនុវត្តន៍​ខ្ជាប់ខ្ជួន​នូវ​វិធានការណ៍ «៣​ការពារ និង ៣​កុំ​»​។

សូម​ជម្រាប​ថា មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​ទេពនិម្មិត ក្រុង​សួង បាន​បិទ​បណ្តោះអាសន្ន តាម​វិធាន​សុខាភិបាល ក្រោយពេល​រក​ឃើញ មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ឡេង ពៅ មាន​វិជ្ជមាន​កូ​វីដ​១៩ បាន​ចូល​ទៅ​ថត​សួត​ទីនោះ ខណៈ​ដែល​ជា​មន្ទីរពេទ្យ​ឯកជន​ឈានមុខ​គេ​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ទាំង​ក្រុម​គ្រូពេទ្យ​ជំនាញ កន្លែង​ស្តង់ដារ​អនាម័យ​ល្អ ពិសេស​អគារ សម្ភារ​បរិក្ខារ​ទំនើបៗ ខ្ទង់លានដុល្លារ៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម