Connect with us

ព័ត៌មានជាតិ

ផ្លូវ​យុទ្ធសាស្រ្ត​​​ដ៏សំខាន់ប្រប​តាម​ជាយដែន​ខ្មែរ​ថៃ ឆ្លង​កាត់​ប្រាសាទ​តាមាន់ តា​ក្របី​ រហូត​ដល់​ច្រក​ព្រំដែន​អូស្មាច់

បានផុស

នៅ

ផ្លូវ​ជាតិ​លេខ ៥៨ ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០២០។ ផ្លូវនេះមានប្រវែងសរុប ១៧៤,១៦៦ គីឡូម៉ែត្រ ដែល​​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណជាង ១២២លាន ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ៥៨ ចំណុច​ចាប់ផ្តើមចេញពី​ផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ​ស្ថាបនា​ប្រប​តាម​ជួរ​ភ្នំ​ដងរែក​ឆ្លង​កាត់​តំបន់​យុទ្ធសាស្រ្ត​និង​ច្រក​ទ្វារ​សំខាន់ៗ​ដូចជា​ច្រក​ទ្វារ​អូរ​បីជាន់ ច្រក​បឹង​ត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ ច្រក​ជប់​គគីរ ច្រក​ថ្មដូន​ ​ប្រាសាទ​តាមាន់ តា​ក្របី​​​ រហូត​ទៅកាន់ផ្លូវជាតិលេខ ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ឆ្ពោះ​ទៅ​​ច្រក​ទ្វារ​​ព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្តឧត្តរមានជ័យ។

តាម​រយៈ​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ការដឹក​ជញ្ជូន​ផលកសិកម្ម​ផ្សេងៗ និង​​ដូចជា​របង​ខឿន​ការពារ​ជាតិ​ដែល​មិន​អាច​រំកិល​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម