ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ជនដែលថៃចោទជាចារកម្មចេញពីបញ្ជាការដ្ឋានអង្គរក្ស «ជារឿងមិនពិត»
កម្ពុជា បានច្រានចោលនូវការចោទប្រកាន់របស់ថៃ ដែលថា មានបុគ្គលម្នាក់គឺជាចារកម្មរបស់ខ្មែរ ស្ថិតក្នុងក្របខណ្ឌនៃជួរកងកម្លាំងចេញពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) ដើម្បីបញ្ជូនព័ត៌មានមកកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា ជារឿងមិនពិតឡើយ។

ការចេញមកប្រកាសច្រានចោលនេះបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីសារព័ត៌មានថៃ បានផ្សាយនាព្រឹកថ្ងៃនេះ ថា ប៉ូលិសថៃខេត្តបុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) ដែលត្រូវបានសង្ស័យថា ជាចារកម្មដើម្បីបញ្ជូនព័ត៌មានរបស់យោធាថៃមកកាន់កម្ពុជា។

ពាក់ព័ន្ធការផ្សាយដូច្នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសបដិសេធទាំងស្រុង ហើយលោកស្រី អះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់លើដងខ្លួនចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។
លោកស្រីអ្នកនាំពាក្យ ចាត់ទុកការផ្សាយរបស់សារព័ត៌មានថៃ អំពីការចាប់ខ្លួនចារកម្មម្នាក់ដែលមានស្នាមសាក់ពេញខ្លួន និងបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស គឺជាការបង្កើតសាច់រឿង គ្មានភស្តុតាង និងមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ ដែលផ្ទុយពីការពិត ក្នុងការចេតនាមូលបង្កាច់មកលើកម្ពុជាដោយសារព័ត៌មានថៃ។
ក្នុងន័យនេះ លោកស្រីអ្នកនាំពាក្យ បានទទូចឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រតិដ្ឋសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


