Connect with us

ព័ត៌មានជាតិ

កូវីដ​ផ្ទុះ​រាល​ដាល​ ដល់​ខេត្ត​ពោធិ៍សាត់ ស្រ្តី​ជិតគ្រប់ខែ​ឆ្លងទន្លេ ក៏​រងគ្រោះដែរ

បានផុស

នៅ

ខេត្តពោធិសាត់បាន​ជូនដំណឹង​ពីការ​រកឃើញពលរដ្ឋ​ចំនួន ០៣ នាក់ បានឆ្លងកូវីដ ១៩ ជា​ករណី​កើត​មានលើកដំបូង​​នៅក្នុង​ខេត្ត។ ​រដ្ឋបាលខេត្តបាន​ប្រកាស​ព័ត៌មាន​ថា ក្រោយ​ការ​យក​សំណាក​ទៅ​ពិនិត្យ​នៅ​​វិទ្យាស្ថានសុខភាព​សាធារណៈ លទ្ធផល​ពលរដ្ឋ​ទាំង ០៣ នាក់នោះ​ មានវិជ្ជមាន​កូវីដ​ ១៩។

ក្នុង​ចំណោម​អ្នក​ឆ្លងទាំង ០៣ នាក់ ក៏​មានស្រ្តីអាយុ ៣០ ឆ្នាំម្នាក់​កំពុង​មាន​ផ្ទៃពោះ​កូន ០៩ ខែ ជាពលករ​ធ្វើការ​រោងចក្រ​ផលិត​ខ្សែ​ភ្លើងនៅ​ភ្នំពេញ។

បច្ចុប្បន្នពលរដ្ឋ​ទាំង ០៣ នាក់ដែល​ឆ្លងកូវីដ ១៩ ត្រូវ​បានអាជ្ញាធរ​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិសាត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម