ព័ត៌មានជាតិ
ពេញ១ខែកក្តដា ប ស ស ទទួលបានសមាជិកថ្មីជាង៦ម៉ឺននាក់មានកំណើន៥%
ពេញមួយខែក្នុងខែកក្កដា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)ទទួលបានសមាជិកថ្មីជាង៦ម៉ឺននាក់ មានកំណើនជាង ៥% បើប្រៀបធៀបទៅនឹងខែមិថុនាកន្លងទៅ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានបករសាសន៍នៅព្រឹកថ្ងៃទី៩សីហានេះថា ក្នុងខែកក្កដា ឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មីចំនួន ២៤៩សហគ្រាសមានកម្មករនិយោជិតចំនួន ៣៧ ៥៧៦នាក់ មន្រ្តីសាធារណៈ៨០៨នាក់ បុគ្គលស្វ័យនិយោជន៍ ១៥ ២៨២នាក់ និងអ្នកក្នុងបន្ទុក ១២ ៥៤៥នាក់ សរុបពេញ១ខែនេះ ប.ស.ស. ទទួលបានសមាជិកចំនួន ៦៦ ២១១នាក់ មានកំណើន ៥,៤៤% ធៀបនឹងខែមិថុនា កន្លងទៅ។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ន ប.ស.ស. មានសមាជិកសរុប ៣ ២៣៨ ៦៣៩នាក់ មានកំណើន១៩% ធៀបនឹងតួលេខសមាជិកសរុបកាលពីដំណាច់ឆ្នាំ២០២៤ ដោយក្នុងនោះបើគិតតែរយៈពេល ៧ខែដើមឆ្នាំ២០២៥ មានសមាជិក ៣៨៧ ៨៤៩នាក់ បានចុះបញ្ជីជាសមាជិក ប.ស.ស. ទាំងវិស័យឯកជន វិស័យសាធារណៈ និងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកបន្ទុកសមាជិក ប.ស.ស.។
លោកបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃចំនួនសមាជិក ប.ស.សជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវាប.ស.សនិងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ប.ស.ស.ព្រោះថាមានប័ណ្ណ ប.ស.សជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយប.ស.សទាំងរដ្ឋនិងឯកជនចំនួន១៥៩៩កន្លែងនៅទូទាំងប្រទេសដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។

គួរបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្តនិងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារនិងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook ,Telegram , YouTube , TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករតារាចម្រៀងនិងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គមក៏ទទួលកុមារចូលជាសមាជិកផងដែរដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.សទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គមនឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


