Connect with us

ព័ត៌មានជាតិ

យីហោ​ទឹក​ត្រី ទឹក​ស៊ីអីវ ​ក្នុង​ស្រុក​ចំនួន ៥ ​ផលិត​ស្តង់ដា​អន្តរជាតិ ​ភ្ជាប់​គោលការណ៍​សុវត្ថិភាព​ខ្ពស់

បានផុស

នៅ

សហគ្រាស​ផលិត​ទឹកត្រី ទឹកស៊ីវ ​ក្នុងស្រុក​ចំនួន ៥ បាន​អនុវត្ត​គោលការណ៍​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ​ ថែម​ទាំង​​ទទួល​បាន​វិញ្ញាបនបត្រ​​បញ្ជាក់​ទទួលស្គាល់​សុវត្ថិភាព​ម្ហូបអាហារ​តាម​គោលការណ៍​ស្ម័គ្រចិត្ត CQS “Cambodia Quality Seal” ពី​អង្គការ​សហប្រជាជាតិ​ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

CQS ​សំដៅ​ទៅ​លើ​និមិត្ត​សញ្ញា​បញ្ជាក់​ពី​គុណភាព​ផលិត​ផល​កម្ពុជា ដែល​ផលិត​ភ្ជាប់​គោលការណ៍​សុវត្ថិ​ភាព​អាហារ​ជាចម្បង។

សហគ្រាស​ផលិត​ទឹកត្រី នី អៀងណេង

សហគ្រាស​ផលិត​ទឹកត្រី នី អៀងណេង ​​បង្កើត​ឡើងបាន​​​រយៈពេល​ជាង ១៥ ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១០ ដែល​មាន​ទីតាំង​នៅ​សង្កាត់​អរិយក្សត្រ ក្រុង​អរិយក្សត្រ ខេត្ត​កណ្ដាល។

សហគ្រាស​ផលិត​ទឹកត្រី ​នី អៀងណេង ប្រើប្រាស់​ស្លាក​យីហោ​​រូប​បង្កង ដែល​​មាន​​​រសជាតិ​ច្រើន​ជម្រើស​មានបង្កង០៧ បង្កង០៩ និង​បង្កង០៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រាស​ផលិតទឹកត្រី​ នី​ អៀងណេង​ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់គុណភាពស្ដង់ដារ​សុវត្ថិភាពចំណី​អាហារ​ដល់​ទៅ ៣ (រួម​មាន​ស្ដង់ដារកម្ពុជា CS “Cambodia Standard “, ស្ដង់ដារ CQS “Cambodia Quality Seal” និង​ស្តង់ដារ​ HALAL) ថែម​ទាំង​ទទួល​បាន​ពាន​រង្វាន់ (ស៥) ពីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​​។

សហគ្រាស​ផលិត​ទឹកត្រី​ លាង ឡេង

សហគ្រាស​ផលិត​ទឹកត្រី​ លាង ឡេង មាន​ផលិត​ទាំង ​ទឹកត្រី ទឹក​ស៊ីអីវ ទឹកខ្មេះ ទឹកសៀង ទឹក​ម្ទេស រួម​ទាំង​ទឹក​​ប្រេង​ខ្យង។

សហគ្រាស​ផលិត​ទឹកត្រី​ លាង ឡេង មាន​ប្រវត្តិ​បង្កើត​​ឡើង​តាំង​ពី​ឆ្នាំ ១៩៨៣។ ​សហគ្រាស​ប្រកាន់គោលការណ៍​អនុលោម​ភាព​ផលិត​ផល​​​ទាំង​ស្តង់ដា​ជាតិ​ និង​អន្តរជាតិ ​រួមទាំង​ផ្នែក​បរិស្ថាន និង​​បាន​ការ​ទទួលស្គាល់ស្តង់ដា ISO ស្តង់ដា HALAL និង​ស្ដង់ដារសុវត្ថិភាព​ចំណី​អាហារ​​ពី​អង្គការ​សហប្រជាជាតិ​ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) CQS “Cambodia Quality Seal”។

សហគ្រាស ភ្នំពេជ្រ ប៊ុនឃា 

សហគ្រាស ភ្នំពេជ្រ ប៊ុនឃា បាន​ចាប់ផ្តើម​ពី​ការ​ផលិត​សៀងជាលក្ខណៈគ្រួសារ​នៅឆ្នាំ២០១៣ និង​បានពង្រីកផលិតកម្ម​​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​បន្ថែម​​ទៀត។

ក្រៅ​ពី​ផលិតទឹកត្រី ទឹក​ស៊ីអីវ ទឹកសៀង សហគ្រាស​បាន​កែច្នៃ​គ្រុំ​ជំពុះទា​ដែល​ជា​ផលិតផល​ក្នុងស្រុក​ចិញ្ចឹមនៅខេត្ត​កោះកុង ផលិត​ចេញ​ជាប្រេងគ្រុំ​​រសជាតិ​មិន​ចាញ់​ប្រេងខ្យង​ឡើយ។

ដោយ​ផ្ដោតលើគុណភាព សហគ្រាស​ផលិតទឹកត្រី ភ្នំពេជ្រ ប៊ុនឃា បានការ​​បញ្ជាក់​ទទួលស្គាល់​​ពីស្ដង់ដារ​ជាតិ CS និង ស្តង់ដា CQS ពី​អង្គការ UNIDO ពាក់ព័ន្ធ​សុវត្ថិភាព​ចំណី​អាហារ។ មិនតែប៉ុណ្ណោះ សិប្បកម្ម ភ្នំពេជ្រ ប៊ុនឃា កំពុងពង្រឹងបន្ថែម​ដើម្បីទទួល​​បាននូវស្ដង់ដា GMP, GHP និង HAccp បន្ថែមទៀត។

សហគ្រាសផលិតទឹកត្រី និង ទឹកស៊ីអ៊ីវ ង៉ូវ ហេង

សហគ្រាស​ដែល​មាន​មូលដ្ឋាន​ផលិតទឹកត្រី និងទឹកស៊ីអ៊ីវ ​នៅ​ខេត្តកំពត មាន​ប្រវត្តិ​អាជីវកម្ម​បង្កើត​ឡើង​តាំងពីឆ្នាំ ១៩៩៥ គិត​មកដល់ពេលនេះ​​មាន​រយៈពេល​​ជាង ៣០ ឆ្នាំ។

បច្ចុប្បន្ន សហគ្រាស​មានផលិតផលដូចជា៖ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង អំបិល និង​ម្រេច​កំពត ដែលភាគច្រើនសុទ្ធសឹងតែជាទំនិញសម្គាល់ភូមិសាស្រ្ដប្រចាំខេត្តកំពត-កែប។

ក្រៅពីការផលិតស​ម្រាប់ចែកចាយក្នុងស្រុក ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវហេង ក៏បាន​នាំយក​ផលិតផលទៅដាក់លក់​នៅ​លើ​ឆាកអន្តរជាតិ ដែលមានដូចជាសហរដ្ឋអាមេរិក បណ្ដា​ប្រទេស​នៅ​​អឺរ៉ុប រួម​ទាំង​នៅ​ប្រទេសអូស្ដ្រាលី។

សហគ្រាស​ផលិតទឹកត្រី គឹមហ៊ី សញ្ញាទន្សាយមួយ

សិប្បកម្មផលទឹកត្រី គីមហុី សញ្ញាទន្សាយមួយ មាន​ទីតាំងសិប្បកម្មផលិតនៅភូមិ កែប សង្កាត់ កែប ក្រុងកែប ខេត្ត​កែប​។

ទឹកត្រីខ្មែរនេះ​មាន​ផលិត​ទឹកត្រី​ច្រើន​ជម្រើស​មាន​ទឹកត្រីពិសេស ទឹកត្រីលេខ1 ទឹកត្រីលេខ2 និង​ទឹកត្រីលេខ3៕

ក្រៅពីសហគ្រាសទាំង ៥ នេះ ក៏​មាន​សិប្បកម្មក្នុងស្រុក​មួយចំនួនទៀត កំពុង​តែជំរុញ​ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានដូចជា៖

សហគ្រាស​ផលិត​ទឹកត្រី ថៃ ហុងកៀត

យីហោ​ទឹកត្រី​នេះ មាន​ប្រវត្តិ​ឈរជើងនៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៨៨ ​ដែល​មហាជន​ស្គាល់​តាមរយៈ​​​ផលិត​ទឹកត្រី​​រូបបង្កង​ប៉ាក​នៅ​លើ​សំបក​ដប។

បច្ចុប្បន្ន​សហគ្រាស​មាន​ផលិត​ទឹកត្រី ៣ ប្រភេទ​មាន​ដូចជា ទឹក​ត្រី​កន្ទុយ​បី ទឹក​ត្រី​កន្ទុយ​បី​ពិសេស ទឹកត្រី​រូប​បង្កង​ប៉ាក និង​ទឹក​ស៊ីអ៊ីវ​ក្របីឃ្លៀច។

សហគ្រាស​ខេមហ្វូដ (ចំការ​ដូង)

សហគ្រាស​ខេមហ្វូដ (ចំការ​ដូង) ក៏​ជា​សហគ្រាស​ក្នុង​ស្រុក​ដែល​មាន​ជំនាញ​ផ្នែក​ផលិត​គ្រឿង​ទឹក​ជ្រលក់​ជា​ច្រើន​មុខ​មាន​ដូចជា​ទឹកស៊ីអ៊ីវ ទឹក​ម្ទេស ទឹក​ប៉េងប៉ោះ ទឹក​សៀង រួម​ទាំង​ទឹក​ប្រេង​ខ្យង​ផង​ដែរ។

សហគ្រាស​ផលិត​ទឹក​ស៊ីអ៊ីវ ​ផេង លី សញ្ញា​រូប​គោ

សហគ្រាស​នេះ​ផ្តោត​ចម្បង​លើ​ការ​ផលិត​ទឹក​ស៊ីអ៊ីវ​ ដែលទឹកស៊ីអ៊ីវ​រូប​គោមានការពេញនិយមពីស្រទាប់ពលរដ្ឋទូទៅ។ ​ក្រៅ​ពី​ផលិត​ទឹក​ស៊ីអ៊ីវ​រូប​គោ សហគ្រាស​ក៏​បាន​បន្ថែម​ការ​ផលិត​ទឹក​ស៊ីអ៊ីវ​មូយ​ម៉ាកទៀត​គឺ​រូប​ជួង​មាស ដែល​​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សហគ្រាស រារី

សិប្បកម្ម រ៉ារី មានជំនាញ​ផ្នែក​ផលិត​​ទឹក​ជ្រលក់​ដោយប្រើប្រាស់​វត្ថុធាតុដើម​ផលិត​ពី​ម្ទេស​របស់​ខ្មែរ​។

សិប្បកម្ម រ៉ារី បានចាប់ផ្តើមដំណើរការ​តាំងពីឆ្នាំ២០១៤ ដែលបច្ចុប្បន្ន​សហគ្រាស​​មាន​ផលិតទឹកជ្រលក់​ ៥ រសជាតិ មាន​ដូចជា​ ទឹកម្ទេស ម្ទេសឆា កាពិកឆា និងទឹកជ្រលក់ហឹរជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម