ព័ត៌មានជាតិ
ក្រោយថៃពង្រាយបន្លាលួសឈ្លានពានចូលទឹកដីកម្ពុជា អនុព័ន្ធយោធា៧ប្រទេសចុះទៅពិនិត្យផ្ទាល់ នៅព្រឹកនេះ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី សរុបចំនួន ៧ ប្រទេស នៅថ្ងៃទី ១៤ ខែសីហានេះ បានចេញដំណើរបេសកកម្មចុះទៅកាន់ទីតាំងដែលយោធាថៃដាក់ពង្រាយបន្លាលួស និងកង់ឡានចូលក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយបទឈប់បាញ់ ព្រមទាំងពិនិត្យស្ថានភាពនៅតាមព្រំដែនផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ក្រសួងការពារជាតិ បានសម្របសម្រួល ជូនអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ចូលរួម ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមានសមាជិកសរុប ៧ ប្រទេសបានចេញដំណើរ ទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗដើម្បីសង្កេតមមើលស្ថានភាព សន្តិសុខតាមព្រំដែនដែលប៉ះពាលល់ផ្ទាល់ក្នុងអំឡុងពេលជម្លោះព្រំដែន។
លោកស្រីបញ្ជាក់ថា៖«ទិសដៅទី១នឹងធ្វើដំណើទៅកាន់ខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥ ទី ២ ខេត្តបន្ទាយមានជ័យ ទៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ ភូមិជោគជ័យ និងច្រកបឹកត្រកួន និងគោលដៅទី ៣ ខេត្តព្រះវិហារ នៅច្រកអានសេះ»។

ការចុះទៅសង្កេតការណ៍ដោយប្រញាប់នេះ បន្ទាប់ពីភាគីថៃបានរំលោភបំពានបទឈប់បាញ់ ពោលយោធាថៃបានដាក់ពង្រាយបន្លាលួស និងកង់ឡាន ចូលដែនអធិបតេយ្យកម្ពុជា នៅច្រកអានសេះខេត្តព្រះវិហារ និងច្រកអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ។ លើសពីនេះ ភាគីថៃថែមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងសំណង់មួយចំនួនថែមទៀត។ សកម្មភាពទាំងបានបង្ហាញយ៉ាងច្បាស់គឺបំពានកិច្ចព្រមព្រៀងទាំងស្រុងដែលភាគីទាំងពីរបានឯកភាពគ្នា។
ផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចឡើងនៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរយល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយនឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែងដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ ហាមមិនឱ្យធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត ហើយភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាហួសពីព្រំដែនរបស់ខ្លួន។

គួររំលឹកថា បេសកកម្មរបស់អនុព័ន្ធយោធានេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC។
បើតាមលោកស្រី ម៉ាលី សុជាតា គិតចាប់ពីម៉ោង ១២ រំលងអាធ្រាត្រថ្ងៃទី ១៤ ខែសីហា រហូតដល់ម៉ោង ៦ ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនយោធភូមិភាគទី ៤ និងទី ៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យជាតិ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


