ព័ត៌មានជាតិ
ចលនាជាតិខ្មែរជួយរកការងារឲ្យខ្មែរ តាមរយៈវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរទើបត្រឡប់មកពីថៃ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលពិធីនេះប្រព្រឹត្តទៅនាពេលព្រឹក និងពេលរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសហជីព និងប្រតិភូបុគ្គលិក ប្រមាណ ៧០០ នាក់។

ថ្លែងក្នុងវេទិកានោះ ក្រោមស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឲ្យខ្មែរ លោក ហេង សួរ បានផ្ដាំផ្ញើដល់តំណាងសហជីព និងប្រតិភូបុគ្គលិក ឲ្យជំរុញបន្តផ្សព្វផ្សាយ និងផ្ដល់ភាពកក់ក្ដៅក្នុងការចុះឈ្មោះរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលប្រទេសកម្ពុជាមានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើត នៃសហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកជាច្រើន។

ក្នុងឱកាសនោះដែរ លោក ហេង សួរ បានណែនាំជំរុញឲ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈ Telegram Bot ទៅដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ បានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។

ជាការរម្លឹក លោក ហេង សួរ បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរឲ្យតំណាងសហជីព និងប្រតិភូបុគ្គលិក ចូលរួមផ្សព្វផ្សាយព័ត៌មាន និងជួយដោយផ្ទាល់ក្នុងការចុះឈ្មោះរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន ការងារនៅកម្ពុជាមានច្រើនប្រភេទ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


