Connect with us

ព័ត៌មានជាតិ

និយ័ករធានារ៉ាប់រងកម្ពុជា ចុះ MoU ជាមួយសាកលវិទ្យាល័យជាតិមានជ័យ ជំរុញការកសាងធនធានមនុស្ស និងអភិវឌ្ឍវិស័យធានារ៉ាប់រង

បានផុស

នៅ

និយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាជាតិមានជ័យសម្រេចបាននូវកិច្ចព្រមព្រៀងក្នុងនាមភាពជាដៃគូរក្នុង​ការជំរុញ ការកសាងធនធានមនុស្ស និងអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហានៅទីស្ដីការ អ.ស.ហ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ និងដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាពិសេសដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបនឹងទទួលបានការការពារហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាធានារ៉ាប់រង។

ស្របតាមផែនការយុទ្ធសាស្ត្រ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការ ធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។

ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចត្រឹមប្រមាណ ១,១៣% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២០,៦៥ ដុល្លារអាម៉េរិក តែប៉ុណ្ណោះ។ លើសពីនេះ បើធៀបនឹងប្រទេសក្នុងតំបន់និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន រួមមាន៖ កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះ មូលធនមនុស្សក្នុងវិស័យធានារ៉ាប់រង ដែលការណ៍នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសគ្រឹះស្ថានឧត្តមសិក្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម