Connect with us

ព័ត៌មានជាតិ

លោក ហេង​សួរ​ ៖​ មានកម្ម​ករ​ជិត​៤០​ម៉ឺន​នាក់​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​គិត​មក​ត្រឹម​ថ្ងៃទី​០៥​ ខែមេសា ​ឆ្នាំ​២០២១​នេះ​ មាន​កម្មករ កម្មការិនី​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​ហើយ​ បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។

លោក ហេង​សួរ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជូន​បងប្អូន​កម្មករ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​០៧​មេសា​ស្អែក​នេះ​ ក្រុម​គ្រូពេទ្យ​នឹង​ចុះ​ចាក់​វ៉ាក់សាំង​ដល់​បងប្អូន​កម្មករ​ចំនួន​៣​ទីតាំង​ធំៗ​ទី​១​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វេ​ង​ស្រេង​ ទី​២​សួន​ឧស្សាហកម្ម​ISI​តំបន់​រោងចក្រ​ដំបូល​ខៀវ​ ផ្លូវ​វេ​ង​ស្រេង​ និង​ ទី​៣​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផ្លូវជាតិ​លេខ​៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា ​សម្រាប់​ថ្ងៃទី​៩ ​ខែមេសា​ ២០២១​នឹង​បន្ត​ចាក់​ចំនួន​៤​ទីតាំង​ធំៗ​ទៀត​គឺ​ទី១​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ១​ផ្លូវ​វេ​ង​ស្រេង​ទី​២ រោងចក្រ​សិន​ចូ​វ​ផ្លូវ​វេ​ង​ស្រេង​ទី​៣​សួន​ឧស្សាហកម្ម​វឌ្ឍន​២ ផ្លូវជាតិ​លេខ​៣​និង​រោងចក្រ​ម៉ា​វែ​ល​។

លោក​បាន​បន្តទៀត​ថា ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​នឹង​គ្រប់​ដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ក្នុងនោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១​ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​និង​ខណ្ឌ​កំបូល​ខណៈ​ប​ច្ចុ ប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺ​ស​ដូ​ស​សម្រាប់​ចាក់​ជួន​កម្មករ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រសួង​ការងារ​មាន​ក្រុម​គ្រូពេទ្យ​ចល័ត​ចំនួន​៦០​ក្រុម​ក្នុង​១​ក្រុម​ចំនួន​៨​នាក់​ដោយ​ចាក់​បាន​៤០០​ដូ​ស​ក្នុង​១​ថ្ងៃ​។ ​ក្នុង​នោះ​គ្រូពេទ្យ​ចំនួន​៣០​ក្រុម​នឹង​ចល័ត​ចាក់​វ៉ាក់សាំង​ចំនួន​២០​ម៉ឺន​ដូ​ស​ក្នុង​មួយ​ខែ​ជូន​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ​សហគ្រាស​ក្នុង​ដែល​រាជធានី​ភ្នំពេញ​។

ដោយឡែក​ក្រុម​គ្រូពេទ្យ​ចំនួន​៣០​ក្រុម​ផ្សេងទៀត​និង​ចល័ត​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហគ្រាស​តាម​បណ្តាល​ខេត្ត​ផ្សេងទៀត​តាម​ការចាំបាច់​និង​តាម​ចំនួន​វ៉ាក់សាំង​ដែលមាន៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម