Connect with us

ព័ត៌មានជាតិ

Update ករណីផ្ទុះអាវុធ​៣​គ្រាប់​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅក្រោមស្ពានអាកាសផ្សារដីហុយ​

បានផុស

នៅ

ករណីផ្ទុះអាវុធចំនួន៣គ្រាប់ បណ្ដាលឲ្យយុវជនម្នាក់​ស្លាប់ភ្លាមៗកាលពីយប់មិញនេះ គឺផ្ដើមចេញ​ពីយុវជនរងគ្រោះ និង​យុវ​ជន​ម្នាក់ទៀត ឈ្លោះប្រកែកនិងដេញវាយគ្នា ដែលធ្វើឲ្យមន្ត្រីន​គរបាល​ដែល​យាមកាម​នៅ​ធនាគារABAធ្វើការហាមឃាត់ និងដេញពួកគេទាំងពីរនាក់ ចេញឲ្យឆ្ងាយពី​កន្លែង​គ្រប់គ្រង​របស់ខ្លួន។ តែទំនងជាយុវជនរងគ្រោះខឹង ក៏ត្រឡប់មកវិញកាន់កូនកាំបិតចុង​ស្រួច​ដើរ​សម្ដៅបំណងចាក់លើ​មន្ត្រីនគរបាលរូប​នោះ តែត្រូវបានមន្ត្រីនគរបាលដកកាំភ្លើងបាញ់​ចំពីរ​គ្រាប់​បណ្ដាលឲ្យស្លាប់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់​ថា​, ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ចចម្រុះ​ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ​ និង​ឃាត់​ខ្លួន​បុរស​ជា​មន្ត្រីនគរបាល​ដែលជា​ជនដៃដល់​ភ្លាមៗ​ ដោយសារ​ជនដៃដល់​មិន​រត់គេចខ្លួន​ពី​កន្លែង​កើត​ហេតុ​នោះទេ ពេល​ឃាត់ខ្លួន​បាន​ក៏​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ដើម្បី​សួរនាំ​បន្ថែម​។​

​ចំណែក​សព​ជនរងគ្រោះ ​ក្រោយពេល​ពិនិត្យ​កោសល្យ​វិ​ច័យ​រួច ត្រូវបាន​ដាក់​លើ​រថយន្ត​សាមុយ យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ សុខា &​ រូបភាព ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម