សន្តិសុខសង្គម
បាញ់រះជិត២០០គ្រាប់លើខ្នងភ្នំគិរីរម្យ ប្រភពមួយចំនួនថា ជាក្រុមកូនក្មួយនាយឧត្តមសេនីយ៍យោធាម្នាក់នៅក្រសួងការពារជាតិ
តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យសមត្ថកិច្ចទាំងកងរាជអាវុធហត្ថ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ បើកការសា្រវជ្រាវលើករណីក្រុមជនសង្ស័យដ៏មានឥទ្ធិពលជាកូនអ្នកធំថ្នាក់នាយកឧត្តមសេនីយ៍ នៅក្រសួងការពារជាតិ បាញ់បោះសេរីរាប់រយគ្រាប់ប្រៀបដូចសមរភូមិប្រយុទ្ធមួយ នៅក្នុងដីចំការលំហែកាយ ម្តុំភូមិសាស្ត្រ ចំការតែ លើតំបន់អេកូទេសចរណ៍ ឧទ្យានជាតិ «ព្រះកុសមៈគិរីតម្យ» ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

តាមប្រភព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ពាក់ព័ន្ធករណីផ្ទុះអាវុធដ៏កក្រើកលើខ្នងភ្នំគិរីរម្យនោះ តំណាងអយ្យការបានបញ្ជាទៅកងរាជអាវុធហត្ថស្រុកភ្នំស្រួច អាវុធហត្ថខេត្តកំពង់ស្ពឺ និងស្នងការនគរបាលខេត្ត ដើម្បីសហការគ្នាចុះស្រាវជ្រាវ និងមានចំណាត់តាមផ្លូវវិនិតិវិធី»។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះដឹកនាំដោយផ្ទាល់កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កងអាវុធហត្ថខេត្ត នគរបាលខេត្ត ព្រមទាំងអាជ្ញាធរចុះធ្វើការស្រាវជ្រាវដល់ទីកន្លែងដែលមានករណីផ្ទុះអាវុធ ដើម្បីស្វែងរកមុខសញ្ញាជនបង្កក្នុងការបាញ់បោះសេរី អាណាធិបតេយ្យ មិនគោរពច្បាប់ ក្នុងតំបន់ទេសចរណ៍ ឧទ្យានជាតិ «ព្រះកុសម់គិរីរម្យ»។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទីតាំងដែលកើតមានករណីផ្ទុះអាវុធនេះ ជាកូនក្មួយរបស់អ្នកធំម្នាក់ថ្នាក់នាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ឱ្យតែថ្ងៃចុងសប្តាហ៍ពួកគាត់មកកំសាន្តនៅដីចំការលំហែរបស់គាត់ និងចាក់ធុងបាស់សំឡេងលឺខ្លាំង ផឹកស៊ីស្រវឹងបាញ់បោះគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ព្រោះពួកគាត់សុទ្ធតែមនុស្សមានឥទ្ធិពលក្នុងសង្គមមានឪពុកផ្កាយ៤ និងគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។
ប្រភពពីពលរដ្ឋបានបន្ថែមទៀតថា ករណីក្រុមកូនក្មួយអ្នកធំបាញ់បោះសេរីបង្កការភ័យក្លាចក្នុងតំបន់ឧទ្យាជាតិ «ព្រះកុសមៈគិរីរម្យ» គឺបាញ់នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រាប់រសិបគ្រាប់កក្រើកព្រៃ និងភ្ញៀវទេសចរណ៍មកស្នាក់នៅទីនោះ ប៉ុន្តែប្រហែលជាមិនទាន់អស់ចិត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ក្រុមដដែលនោះនាំគ្នាផឹកស៊ីបន្តដល់ស្រវឹងបានបាញ់រះ ដើម្បីបង្អួតឥទ្ធិពលរបស់ក្រុមខ្លួន ក្នុងរមណីដ្ឋាន «ព្រះកុសមៈគិរីរម្យ» ដូចក្នុងសមរភូមិ ឬសមយុទ្ធយោធាបាញ់គ្រាប់ពិត។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ទីតាំងដែលក្រុមអ្នកមានឥទ្ធិបាញ់បោះសេរីមិនញញើតច្បាប់នោះ ស្ថិតចំណុចផ្ទះក្រហម ជាដីចំការរបស់មន្ត្រីនគរបាលព្រហ្មទណ្ឌផ្កាយ២ និងមានឪពុកជានាយឧត្តមសេនីយ៍យោធាម្នាក់ នៅក្រសួងការពារជាតិ ក្នុងភូមិសាស្ត្រម្តុំចំការតែ លើឧទ្យានជាតិ «កុសមៈគីរីរម្យ» ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍បន្ថែមទៀតថា ទីតាំងចំការអ្នកធំដែលកើតមានការផ្ទុះអាវុធស្ទើរតែជារៀងរាល់សប្តាហ៍ឱ្យតែពួកគាត់មកជួបជុំគ្នាផឹកស៊ី ហើយភាគច្រើនមន្ត្រីមានតួនាទីធំៗ ជិតសុទ្ធតែរថយន្តទំនើបៗ បង្កភាពអសន្តិសុខក្នុងសង្គម បាញ់បោះសេរី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវកន្លែងកើតហេតុរកឃើញសំបកគ្រាប់អាវុធខ្លី និងវែងប្រមាណជិត ២០០គ្រាប់ និងកំពុងបន្តនិតិវិធី៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


