សន្តិសុខសង្គម
នាយឧត្តមសេនីយ៍ គៀង សាវុធ ចេញមុខបដិសេធន៍ករណីបាញ់បោះលើភ្នំគិរីរម្យ
នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានចេញមុខបដិសេធន៍ករណីបាញ់បោះសេរីជាង២០០គ្រាប់នៅចំការតែ ភ្នំគិរីរម្យ ដោយលោកបញ្ជាក់ថា បើសិនស្រាវជ្រាវរកឃើញថា លោក និងកូនជាអ្នកបង្កពិតមែន លោកព្រមបកស័ក្តិ និងហ៊ានប្រឈមមុខផ្លូវច្បាប់។

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ គៀង សាវុធ បានអះអាងថា «ខ្ញុំ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សូមអះអាងចំពោះមុខច្បាប់ពីបញ្ហាការបាញ់បោះនៅចំការតែលើភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ សូមមហាជនជ្រាប ហើយបើសិនតាមដានទៅឃើញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១ គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្តិចេញទាំងពីរនាក់ឳកូន។ ទី២ ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឳកូន សូមមហាជនជ្រាប នេះជាពាក្យពិតរបស់យើងខ្ញុំ គៀង សាវុធ»។

គួររំលឹកថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចចំការតែលើភ្នំគិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គេបានលឺស្នូរគ្រាប់កាំភ្លើងបាញ់រះជាច្រើនគ្រាប់កក្រើកព្រៃ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកស្នាក់នៅទីនោះ ដែលប្រភពមួយចំនួនបង្ហើបថា ក្រុមអ្នកបាញ់បោះសេរីនេះ គឺជាក្រុមកូនក្មួយរបស់អ្នកធំម្នាក់ថ្នាក់នាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ។ ប្រភពបន្ថែមថា ឱ្យតែថ្ងៃចុងសប្តាហ៍ពួកគាត់មកកំសាន្តនៅដីចំការលំហែរបស់គាត់ហើយ គឺចាក់ធុងបាស់សំឡេងលឺខ្លាំង ផឹកស៊ីស្រវឹងបាញ់បោះគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ។

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវកន្លែងកើតហេតុបានរកឃើញសំបកគ្រាប់អាវុធខ្លី និងវែងប្រមាណជាង ២០០គ្រាប់ និងកំពុងបន្តនិតិវិធី៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


