Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី! ភ្លៀងធ្លាក់ខ្លាំងលាយលំផ្គររន្ទះ ​បណ្តាលឱ្យផ្លូវបេតុងមួយខ្សែបាក់ស្រុត

បានផុស

នៅ

ខេត្តរតនគិរី៖ ដោយសារមួយរយៈពេលថ្មីៗកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ជន់ហូរតាមអូរ មានសភាពខ្លាំងបណ្តាលឱ្យហូរច្រោះបាតផ្លូវបេតុ ធ្វើឱ្យផ្លូវបេតុងមួយខ្សែរងនូវផលប៉ះពាល់ខូចខាតជាទម្ងន់ ដែលមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំ និងធុនធ្ងន់ធ្វើដំណើរឆ្លងកាត់បាន។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសង្កាត់ស្ទឹងបឹងកន្សែង ចុះថ្ងៃទី ២២​ខែសីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែលរងការខូចខាតនោះ ស្ថិតនៅលើផ្លូវបេតុងចំណុចមុខបន្ទាយទាហានវិរៈ៧៩ តភ្ជាប់ទៅផ្លូវជាតិលេខ ៧៨។ ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ ហាមឃាត់ការធ្វើចរាចរណ៍សម្រាប់រថយន្តធំ និងធុនធ្ងន់​ បណ្តោះអាសន្ន ខណៈក្រុមការងារកំពុងវាយតម្លៃ ដើម្បីជួសជុលឡើងវិញ។ រដ្ឋបាលសង្កាត់ស្ទឹងបឹងកន្សែង បញ្ជាក់ថា៖« បងប្អូនប្រជាពលរដ្ឋដែលមានរថយន្តធុនធ្ងន់ផ្អាកធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវជម្រាបជូនខាងលើ ប៉ុន្តែម្ចាស់រថយន្តលក្ខណៈគ្រួសារអាចធ្វើចរាចរណ៍បានដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើកំណាត់ផ្លូវនោះ»។

នារដូវវស្សានេះ នៅខេត្តរតនគិរី មានអាកាសធាតុប្រែប្រួលខ្លាំង បង្ឱ្យកមានខ្យល់បោកបក់ ធ្វើឱ្យដើមឈើធំតូចដួល និងបណ្តាលឱ្យខូចផ្លូវមួយចំនួន។ ហេតុការណ៍គ្រោះធម្មជាតិនេះ ក៏បណ្តាលឱ្យប៉ើងផ្ទះពលរដ្ឋ ស្រុតដី និងដួលរលំដើមឈើផងដែរ កាលពីយប់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ ។

តាមការព្យាករណ៍អាកាសធាតុ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ក៏នៅមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតចំនួន ៨០ ភាគរយ ដោយសាររងកម្រិតសម្ពាធខ្សោយ បាននឹងកំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យសីតុណ្ហភាពពី ២៣°C ទៅ ២៩°C ខ្យល់បក់ប្រែប្រួលទិស និងមានល្បឿនពី ១ ទៅ ៤ ម៉ែត្រ/វិនាទី និងមានភ្លៀងផ្គររន្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៥៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម