ព័ត៌មានជាតិ
មន្ត្រីក្រសួងអប់រំ៖ ដើម្បីធានាពីតម្លាភាពនៃការប្រឡងបាក់ឌុប គឺត្រូវមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨-២៩ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនមកដល់ខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ជាមួយនឹងការធានាបាននូវភាពសម្ងាត់ ក្រោមការចូលរួមផ្ទាល់ពីគណៈប្រតិភូក្រសួងអប់រំ ប្រធានគណៈមេប្រយោគ និងអប្បមាទទូទាំងប្រទេស ដឹកនាំដោយលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប។

លោកបណ្ឌិត សោម រតនា បានឱ្យដឹងថា ដំណើរការប្រឡងឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំកន្លងទៅ ដោយក្រសួងបានរៀបចំការប្រឡងបែងចែកបេក្ខជនទៅតាមតំបន់ និងផ្ដល់អាទិភាពពិសេស ជាក់ស្ដែងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាតំបន់ដែលរងនូវផលប៉ះពាល់ពីសង្គ្រាម។ ដូច្នេះក្រសួងបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទាំងការស្នាក់នៅ ការហូបចុក ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ និងធ្វើយ៉ាងណាដើម្បីឱ្យការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន បើទោះបីជាយើងកំពុងមានបញ្ហាប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងក៏ដោយ។ លោក បន្ថែមថា ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹត្យភាពនៃការប្រឡង ពិតណាស់គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នេះជាមោទនភាពដែលខេត្តសៀមរាបបានចូលរួមចំណែកនៅក្នុងយន្តការធានាប្រសិទ្ធភាពនៃការប្រឡងនាពេលកន្លងមក។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែលបានអញ្ជើញចុះមកត្រួតពិនិត្យដំណើរការប្រឡង រួមទាំងភាគីពាក់ព័ន្ធដែលបានផ្ដល់ការសហការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០ នាក់ ស្រី ៨១.៤៤២ នាក់។ ក្នុងនោះសម្រាប់ខេត្តសៀមរាប មានមណ្ឌលប្រឡងសរុបចំនួន ១៦ មណ្ឌល ដែលថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៥ មណ្ឌល៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


