ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងដាក់ពង្រាយជំនួយការអប្បមាទជាង ៣ពាន់នាក់ឃ្លាំមើលការប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ពង្រាយអប្បមាទ និងជំនួយការប្រមាណជជាង ៣ពាន់នាក់នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស ដើម្បីតាមឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨សីហាខាងមុខ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ២៦ ខែសីហានេះថា ការដាក់ពង្រាយជំនួយការអប្បមាទនេះ ដើម្បីត្រួតពិនិត្យដំណើរការប្រឡង និងជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យ និងសង្កេតដំណើរការប្រឡងប្រចាំមណ្ឌល។ ជំនួយការអប្បមាទ ត្រូវបានជ្រើសរើសចេញពីគរុសិស្សនិងគរុនិស្សិត ដែលមានភាពហ្មត់ចត់ ភាពស្មោះត្រង់ សុចរិតភាពស្នាដៃល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់យកមកបណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញសម្រាប់ត្រួតពិនិត្យដំណើរការប្រឡងនៅតាមបន្ទប់ប្រឡងនានាដោយក្នុងជំនួយការអប្បមាទ១នាក់ត្រួតពិនិត្យបន្ទប់ប្រឡង២បន្ទប់។
ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) នឹងដាក់ពង្រាយមន្រ្តីរបស់ខ្លួន រាប់ទាំងមន្រ្តីនគរបាលយុត្តិធម៌ អ.ប.ព. ចំនួន៤០០នាក់ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនានា នៅតាមមណ្ឌលប្រឡង ព្រមទាំងដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន៣៧០០នាក់។

បើតាមក្រសួងអប់រំ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវប្រព្រឹត្តទៅ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះ គឺជាប់”។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ចែកជា២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ចែកជា៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ចែកជា១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ចំណែក គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ៣១ ២០៣ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៤ ២៥៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៦ ៩៤៧ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


