Connect with us

ព័ត៌មានជាតិ

លោក គង់ គឹមនី៖​ “ប្រឡង​កុំភិតភ័យ ព្រោះការភ័យ ធ្វើឲ្យភ្លេចភ្លាំង”

បានផុស

នៅ

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានជម្រុញលើកទឹកចិត្តឲ្យបេក្ខជនក្នុងពេលប្រឡង “កុំភិតភ័យ ព្រោះការ​ភ័យធ្វើឲ្យមានការភ្លេចភ្លាំង ចេះវិញ្ញាសារមួយណា គឺត្រូវធ្វើឲ្យបានមុន កុំនៅសញ្ចឹងគិត ចាំធ្វើតាមក្រោយ ត្រូវតាំងចិត្តខ្លួនយើង ថាយើងអាចធ្វើបាន និងត្រូវរៀបចំគោលដៅទៅអនាគតឲ្យបានច្បាស់លាស់ ដើម្បីក្លាយជាធនធានមនុស្ស ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលរួម​បើក​វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន ក្រុងក្រចេះ កាល​ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សម្រាប់មណ្ឌល​ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន ៥ មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាសាស្ត្រមាន ២ មណ្ឌល និងមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ៣ មណ្ឌល ស្មើនឹង ១០៨បន្ទប់ កើនឡើង ១១បន្ទប់។

បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នៅ​មណ្ឌល​ខេត្ត​ក្រចេះ​សរុបមានចំនួន ២៦៦៣ នាក់ ស្រី ១៤៦៨នាក់ មានបេក្ខជនស្វ័យរិន ២៩១ នាក់ ស្រី ១៤៦នាក់ ធៀបនឹងឆ្នាំ២០២៤ បេក្ខជនស្វ័យរិន មានចំនួន ៣៥៨ នាក់ ស្រី ១៦៨នាក់ ថយចុះ ៦៧នាក់ ស្រី ២២នាក់។

ដើម្បីជួយសម្រួលការធ្វើដំណើរដល់បេក្ខជនប្រឡងបាក់ឌុប អាជ្ញាធរ​ខេត្តក្រចេះ​បានបើក​ឲ្យប្រើប្រាស់​បណ្តោះអាសន្ន​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ ដើម្បីសុវត្ថិភាពដល់ការធ្វើដំណើរទៅប្រឡង និងកុំឱ្យពិបាកជិះទូក កាណូត ឆ្លងកាត់ទន្លេនៅរដូវទឹកដំឡើង។

ការ​បើកឱ្យធ្វើចរាចរបណ្តោះអាសន្ននេះ​មាន​រយៈពេល ៣ ថ្ងៃពីថ្ងៃ​ទី ២៧ ដល់ ២៩ ខែ​សីហា ដោយមានការ​ជួយ​សម្រួល​ពីមន្ត្រីការដ្ឋានស្ថាបនាស្ពាន អាជ្ញាធរ និងសមត្ថកិច្ច។

អត្ថបទ៖ ប្រុញវិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម