Connect with us

ព័ត៌មានជាតិ

ជាង១០ឆ្នាំនេះ សម្តេចតេជោ និងសម្តេចធិបតី បានសង់អគារសិក្សាថ្មីប្រមាណ ៤ ៥០០ខ្នង បម្រើដល់ការសិក្សានៅទូទាំងប្រទេស

បានផុស

នៅ

ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់អគារសិក្សាថ្មីៗបានសរុបប្រមាណ ៤ ៥០០ខ្នង ដើម្បីបម្រើដល់ការសិក្សារបស់សិស្សា​នុសិស្សនៅទូទាំងប្រទេស និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្សឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី ២៨សីហានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារមានការយកចិត្តដល់ប្រព័ន្ធអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលា សម្តេចទាំងទ្វេរបានសាងសង់អគារសិក្សាសរុបប្រមាណ ៤ ៥០០ ខ្នង។ លោកបន្តថា៖«ប៉ុន្តែបើបូកជាមួយអគារសាងសង់ដោយក្រសួងអប់រំ និងអង្គការ ជាដៃគូនានា សរុបច្រើនជាងនេះក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ»។

លោកថ្លែងថា ក្នុងការធ្វើកំណែទម្រង់សាលារៀននេះ ក្រសួងបានរៀបចំឱ្យមានសាលារៀនគំរូដោយយើងនឹងពង្រឹងឱ្យបានពី៥០០ទៅ១ ០០០សាលា នៅឆ្នាំ២០២៨។ លោកបញ្ជាក់ថា ការបង្កើតសាលារៀនជំនាន់ថ្មីចំនួន ១៤ សាលាបានផ្តល់នូវការអប់រំមួយមានគុណភាព ពិសេសសាលាជំនាន់ថ្មីនៅវិទ្យាល័យព្រះស៊ីសុវត្ថិជាគុណភាពរបស់សិស្ស គឺត្រដំ​ត្រសងជាមួយសិស្សនៃសាលារដ្ឋនៃសិង្ហបុរីដែរ។ លោកបន្ថែមថា៖« ព្រោះថាយើងមានការសហការជាមួយសិង្ហបុរី ឃើញថាពេលខ្លះសិស្សរបស់យើងមានសមត្ថភាពខ្ពស់ជាងសិស្សសិង្ហបុរីទៀត ពិសេសិស្សនារីហើយសូម្បីតែការនិយាយភាសាអង់គ្លេសក៏ល្អផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះហើយគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ទី៦ និងទី៧ ខណៈក្រសួងនឹងបន្តខិតខំប្រឹងប្រែងពង្រឹងទាំងគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម