ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ទេសចរណ៍ ជាឧស្សាហ៍កម្មគ្មានផ្សែង ខណៈផ្លូវថ្មើរជើងចតុមុខ ទទួលបានចំណាត់ថ្នាក់លេខ២លើពិភពលោក
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា វិស័យទេសចរណ៍ ជាឧស្សាហ៍កម្មគ្មានផ្សែង ហើយរដ្ឋទទួលបានថវិកាជាច្រើនពីវិស័យនេះ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាបង្កើតឱ្យមានតំបន់ទេសចរណ៍ឱ្យបានច្រើន ខណៈដែល ផ្លូវថ្មើរជើងចតុមុខ ទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិនិងបរទេស មកដើរលេងកំសាន្តច្រើនកុះករ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

ការលើកឡើងរបស់លោកឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនៈខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា ការពេញនិយមខ្លាំងពីណាក់ ភ្ញៀវជាតិនិងបរទេស មកដើរលេងកំសាន្តច្រើនកុះករនៅផ្លូវថ្មើរជើងចតុមុខគឺដោយសារផ្លូវថ្មើរជើងចតុមុខ មិនមានយានយន្តឆ្លងកាត់ ជាកន្លែងដើរលេងកំសាន្តផង ជាកន្លែងសំរាប់ដើរហាត់ប្រាណ ដែលមានប្រវែងជាង២គីឡូម៉ែត្រផង ហើយក៏ជាកន្លែង ដែលបណ្តុំទៅដោយការសំដែងសិល្បៈប្រពៃណីខ្មែរ សៀករហ័សកម្ម បណ្ណាល័យចល័ត ជាមួយនិងការលក់គ្រឿងហូបចុកច្រើនសំបូរបែបផងដែរ។

ពាក់ព័ន្ធនឹងផ្លូវថ្មើជើងនេះដែរ លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដូនពេញ សូមពិនិត្យមើលលើបញ្ហាសណ្តាប់ធ្នាប់ឱ្យបានម៉ត់ចត់ ចំពោះ របា រារាំង ធ្វើយ៉ាងណាកុំឱ្យហៀ មកលើផ្លូវថ្មើរជើងចតុមុខ។

ការសម្តែងសិល្បៈ ដាច់ខាតមិនឱ្យលេចលើ លេចក្រោម ធ្វើឱ្យខូចប្រពៃណីខ្មែរឡើយ។ ជាងនេះទៅទៀតអាជ្ញាធរក៏ត្រូវពិនិត្យឱ្យបានម៉ត់ចត់ផងដែរ ចំពោះទីតាំងផ្ញើកង់ ម៉ូតូ កុំឱ្យយកតម្លៃផ្ញើថ្លៃហួសហេតុពេក ហើយក៏មិនត្រូវចតបិទផ្លូវ ដែលមិនអាចឱ្យរថយន្តចូលទៅសង្គ្រោះបាន នៅពេលមានហានិភ័យអ្វីមួយកើតឡើង នៅលើផ្លូវថ្មើរជើងចតុមុខនេះ។

លោកឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនៈ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។

លោកឃួង ស្រេង បានគូសបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺ ដឹកនាំប្រទេសជារៀងរហូត។

ក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ជ័យជំនះបានមានប្រសាសន៍ លើកឡើងពីវឌ្ឍនភាពការងារនៅក្នុងសង្កាត់ ដែលមានចំនួន១១ភូមិ។

គណៈបញ្ជាការឯកភាពសង្កាត់ជ័យជំនះ បានរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ចុះពិនិត្យ ល្បាត ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ប្រធានភូមិទាំង១១បានចុះតាមមូលដ្ឋាន ដើម្បីពិនិត្យទប់ស្កាត់ល្បែងតាមអនឡាញ។ គណបក្សមានសាមគ្គីភាពផ្ទៃក្នុងល្អនិងគ្មានចំណុចខ្សោយ តែមានចំណុចប្រឈមខ្លះ ដែលបាននិងកំពុងដោះស្រាយ។
ប្រជាពលរដ្ឋបានគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេច តេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងកិច្ចការការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន ដោយការប្តឹងទៅតុលាការអន្តរជាតិ ICJ៕
ដោយ ៖ ស្រីរ័ត្ន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


