ព័ត៌មានជាតិ
ក្រសួងការងារ ផ្សព្វផ្សាយ«ទស្សនវិស័យមុខរបរ និងការងារ» ជាត្រីវិស័យនាំផ្លូវយុវជន ដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ
កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ (Occupational Outlook) ឆមាសទី ២ ឆ្នាំ ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយបានបញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើសមុខរបរមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

លោក ហេង សួរ មានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារ នេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យតម្រូវការងារពីក្រុមហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថាន គ្រោងនឹងមានតម្រូវការនាពេលអនាគត។ លើសពីនេះ ក្រសួង បានប្រមូលព័ត៌មានជាធាតុចូលពីរបាយការណ៍ថ្នាក់តំបន់ The Future of Work: Regional Perspectives របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង របាយការណ៍ថ្នាក់សកល The Future of Jobs Report 2025 របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។

តាមរយៈលទ្ធផល នៃការអង្កេត និងវិភាគ បានបង្ហាញថា ជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត មានដូចជា ទំនាញបច្ចេកវិទ្យា , វិស្វកម្ម , គ្រប់គ្រងទិន្នន័យ , បដិវត្តកម្មឌីជីថល និងជំនាញផ្នែកផលិតកម្ម និងកម្មន្តសាលជាដើម ដែលទាមទារឲ្យមានការពង្រីក និងបង្កើនកម្មវិធីបណ្ដុះបណ្ដាលបន្ថែម។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍របស់យុវជនឲ្យបានយល់ដឹងអំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេកំពុងត្រូវការ នោះទើបពួកគាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខរបរនោះបាន»។ នេះជាការបោះពុម្ពផ្សាយលើកទី ៤ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ជំនាញអាទិភាព និងជម្រើសអាជីពនៅក្នុងវិស័យកំពុងមានសក្ដានុពលនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមឆ្នាំ ២០២៤ មក ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ៕




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


