ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ផ្តល់ឱកាសការងារដល់ពលរដ្ឋ និងពលករទើបត្រលប់មកពីថៃ
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ និងពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន/សហគ្រាស ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលរៀបចំដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរស្តីទីនៃមន្ទីព័ត៌មានខេត្ត អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណចំនួន ៤០០នាក់ ស្រី១៨១នាក់។
ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេស ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង។ លោកថា ការងារនៅកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វើការងារទេ ព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ។ លោកអភិបាលរងខេត្ត បន្ថែមថា ការទៅធ្វើការងារនៅប្រទេសថៃនាពេលនេះ គឺទទួលរងនូវការម៉ាក់ងាយពីថៅកែថៃ និងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ។

លោកបន្តថា វេទិការនេះ មានគោលបំណងសំខាន់ៗជាច្រើន ទៅលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង និងគាំពារសហគ្រាសគ្រឹះស្ថាន ក្នុងស្រុក និងបរទេសតាមរយៈការផ្គត់ផ្គងកម្លាំងពលកម្ម និងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនោះ ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានផ្សព្វផ្សាយព័ត៌មានសិក្សារបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ប្រជាពលរដ្ឋ និងពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ និងយុវជនដែលចង់សិក្សាជំនាញបច្ចេទេសអាចមកចុះឈ្មោះនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

សូមបញ្ជាក់ជូនផងដែរថា ខេត្តស្វាយរៀងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៥,៥៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។
ប្រសិនបើប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ពិសេសបងប្អូនដែលទើបវិលត្រឡប់ពីប្រទេសថៃ អាចទាក់ទងប្រព័ន្ធទូរសព្ទ Hotline: 1297 ឬអាចទាក់ទងមកកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីសាកសួរព័ត៌មានស្ដីពីការងារ ការរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗទៀត៕



ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


