Connect with us

ព័ត៌មានជាតិ

គម្រោងជួសជុលចំនួន ២ គម្រោង នៅឃុំបុសលាវ ប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

បានផុស

នៅ

គម្រោងជួសជុលចំនួន ២ គម្រោង នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី មន្ត្រីលទ្ធកម្មខេត្ត និងក្រុមហ៊ុនវិនិយោគចំនួន ៤។

គម្រោងដាក់ដេញថ្លៃទាំង ២ គម្រោង រួមមាន៖ គម្រោងជួសជុលផ្លូវគ្រួសធម្មជាតិប្រវែងជាង ៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ តម្លៃប៉ាន់ស្មាន ៤៣,៤២៩,៥៨៥ រៀល និងគម្រោងជួសជុលទំនប់ទឹកចំនួន ៣ កន្លែង ប្រវែងសរុប ១០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានទ្វារទឹកចំនួន ៣ កន្លែង តម្លៃប៉ាន់ស្មាន ៥៣,១១៦,៥៧១ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណៃ ឃី មេឃុំបុសលាវ បានឲ្យដឹងថា ផ្លូវ ១ ខ្សែនេះ គឺចាប់ពីចំណុចភូមិព្រែកកូវ ដល់ដល់ចំនុចទីទួលសុវត្ថិភាព តាឃីន ដើម្បីលើកកំពស់ផ្លូវឱ្យផុតពីទឹកកុំឱ្យលិច និងផ្ដល់ភាពដល់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅមក ការជម្លៀសសត្វពាហនៈ និងទ្រព្យសម្បត្តិ៍ ពេលមានទឹកជំនន់ជនលិច។

រីឯគម្រោងជួសជុលទំនប់ទឹកមាន ៣ កន្លែង រួមមាន៖ ទំនប់បឹងទទឹងថ្ងៃ ទំនប់បឹងជាប់ ទំនប់បឹងប្រកិៈ ដែលមានវិសាលភាពទឹកបម្រើដល់ការស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាកសិករចំនួន ២ ភូមិ គឺភូមិបុសលាវក្រោម និងភូមិព្រែកតាថឹង ដែលមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ៧០០ គ្រូសារ។

លោកមេឃុំបុសលាវបន្តថា ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន ៤ ក្រុមហ៊ុន ជាលទ្ធផលគម្រោងជួសជុលផ្លូវគ្រួសធម្មជាតិប្រវែងជាង ៧០០ ម៉ែត្រ បានទៅលើក្រុមហ៊ុន វ៉េង លាប និងគម្រោងជួសជុលទំបន់ដីចំនួន ៣ កន្លែងបានទៅលើក្រុមហ៊ុន ស៊ឹម ស៊ីថា ដែលដាក់ដេញថ្លៃទាបជាងគេ។

លោកមេឃុំបុសលាវ បានណែនាំដល់ក្រុមហ៊ុនវិនិយោគដែលទទួលបានគម្រោងពីការដាក់ដេញថ្លៃ ត្រូវចុះទៅសិក្សាដោយផ្ទាល់ ពិនិត្យមើលកិច្ចសន្យា និងលក្ខខណ្ឌគម្រោង និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ធានាបាននូវគុណភាពផ្លូវ។

លោកបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនធ្វើផ្លូវមិនគោរពតាមកិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈ និងមិនឲ្យចូលរួមដេញថ្លៃគម្រោងក្រោយៗទៀតរយៈពេលបីឆ្នាំ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម